ការជួសជុលពហុកីឡដ្ឋានជាតិអូឡាំពិកកាន់តែមានលក្ខណៈពិសេស និងវិវត្តយ៉ាងលឿនដើម្បីឲ្យទាន់ពេលសម្រាប់រៀបចំការប្រកួតលីកបាល់ទាត់កំពូលកម្ពុជាឆ្នាំ២០១៥ដែលគ្រោងធ្វើនាថ្ងៃទី២៥ ខែមីនាខាងមុខ។ សម្រាប់ការជួសជុលនេះមិនមែនតែលើទីលានវាលស្មៅប៉ុណ្ណោះទេគឺមានទាំងហេដ្ឋារចនាសម្ពន្ធនានាក្នុងបរិវេណពហុកីឡដ្ឋាន ដូចជាជណ្ដើរឡើង កន្លែងអង្គុយ បន្ទប់ទឹក លូទឹកជាដើម។ សម្រាប់ការជួសជុលស្មៅសិប្បនិម្មិតលើទីលានប្រកួតជាគម្រោងរបស់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ខណៈការជួសជុលផ្សេងៗទៀតជាការចំណាយរបស់ក្រសួងអប់រំ យុវជន និងកីឡា៕
Subscribe to:
Post Comments (Atom)








Post a Comment