ប្រដាល់ ៖ អ្នកប្រដាល់ហ្វីលីពីនកីឡាករ Manny Pacquiaបាននិយាយថា លោកមានជំនឿចិត្តខ្លាំងណាស់ថា ការប្រកួតដ៏មហាអស្ចារ្យជាមួយកីឡាករ Floyd Mayweatherនឹងត្រូវប្រកាសឲ្យដឹងនៅដំណាច់ខែនេះ។
ការប្រកួតដែលគេរំពឹងថានឹងអាចរកប្រាក់រង្វាន់៣០០លានដុល្លារអាមេរិកនេះ គេរំពឹងថានឹងរៀបចំឡើងនៅលើសង្វៀន MGM Grandរបស់ទីក្រុងឡាសវេហ្គាស់ សហរដ្ឋអាមេរិកនៅថ្ងៃទី២ឧសភាខាងមុខនេះ។
ខណៈនោះដែរ កីឡាករ Pacquiaoប្រកាសសុំសាកកណ្តាប់ដៃគ្នាជាមួយកីឡាករអាមេរិកម្នាក់នេះ ទោះក្នុងលក្ខខណ្ឌណាក៏ដោយ ចាប់តាំងពីលោកបានផ្តួលកីឡាករអាមេរិក Chris Algieri កាលពីខែវិច្ឆិកាឆ្នាំកន្លងទៅ។
លោកបាននិយាយប្រាប់កាសែត Manilla Standardថា យើងនឹងប្រកាសឲ្យដឹងពីលទ្ធផលចុងក្រោយនៃការប្រកួតនេះ នៅដំណាច់ខែនេះតែម្តង។ លោកគិតថា វានឹងកើតឡើងយ៉ាងពិតប្រាកដ។
ដោយឡែកកីឡាករ Mayweatherចង់ឲ្យប្រកួតមួយនេះ ធ្វើឡើងនៅលើសង្វៀនដែលគាត់ធ្លាប់ឡើងដូចសព្វមួយនាថ្ងៃទី២ឧសភាខាងមុខនេះ ហើយលោកក៏ធ្លាប់បានប្រកាសឲ្យដឹងកាលពីខែមុនផងដែរ ថា លោកចង់ឲ្យក៏ចង់ឲ្យវាកកើតឡើងដែរ ដើម្បីបញ្ចប់ការទន្ទឹងរង់ចាំអស់កាលជាយូររបស់ទស្សនិកជនដែលនិយមចូលចិត្តវិស័យកីឡាប្រដាល់៕
Subscribe to:
Post Comments (Atom)
Post a Comment