ប្រដាល់ ៖ អ្នកប្រដាល់អង់គ្លេសកីឡាករ Amir Khanបាននិយាយថា អ្នកប្រដាល់ Floyd Mayweather មានពេលត្រឹម៥ថ្ងៃប៉ុណ្ណោះដើម្បីសម្រេចចិត្តថាតើ គាត់គួរជួបជាមួយលោកឬក៏យ៉ាងណានោះ។
កប្រដាល់ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Boltonម្នាក់នេះ ទទួលបានជំនឿចិត្តរបស់លោកមកវិញ ក្រោយយកឈ្នះកីឡាករ Devon Alexanderកាលពីខែមុន ហើយគាត់បានត្រៀមខ្លួនរួចជាស្រេចចំពោះការប្រកួតបន្ទាប់របស់លោកនៅលើសង្វៀន MGM Grandក្នុងទីក្រុងឡាសវេហ្គាស់។
តែទោះបីជាយ៉ាងក៏ដោយ ក្តីសង្ឃឹមរបស់លោកកាន់តែឃ្លាត់ឆ្ងាយបន្តិចម្តងៗ ខណៈដែលកិច្ចចរចារនេះ ហាក់គ្មានពន្លឺសូម្បីបន្តិច សម្រាប់ការប្រកួតធំបំផុតក្នុងអាជីពជាអ្នកប្រដាល់របស់លោកមួយនេះ។
អ្នកប្រដាល់ Khanបាននិយាយប្រាប់កាសែត Sportsmailថា លោកចង់បានការប្រកួតនៅខែឧសភាខាងមុខនេះ គឺជាកាលបរច្ឆេតមួយ ដែលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiaoចង់ជួបមួយកីឡាករអាមេរិកម្នាក់នោះផងដែរ។
លោកបាននិយាយថា លោកបានឆ្លើយតបចំពោះអ្វីដែលកីឡាករ Mayweather ចង់ឲ្យលោកធ្វើ។ គាត់ចង់ឲ្យឡើងប្រកួតក្នុងកម្រិតទម្ងន់ស្រាល welterweight ដែលការទាមទារបែបនេះ លោកមិនបានបដិសេធន៍នោះទេ។ គាត់រកលុយបានច្រើនណាស់សម្រាប់ការប្រកួតជាមួយនឹងលោក ដូច្នេះហើយនៅសល់រយៈពេល៥ថ្ងៃទៀត ដើម្បីឲ្យគាត់គិតគូរពីជម្រើសចុងក្រោយរបស់គាត់៕
Subscribe to:
Post Comments (Atom)
Post a Comment