GuidePedia

0
ក្រុមការពារតំណែងជើងឯក Bayern Munich នឹងធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Wolfsburg នាម៉ោង ២:៣០នាទីរំលងអធ្រាត្រ យប់នេះប្រចាំសប្តាហ៍ទី១៨នៃក្របខណ្ឌ Bundesliga ខណៈដែលពុំមានវត្តមានកីឡាករខ្សែ បម្រើស្លាប Franck Ribery នោះទេ ដោយសារបញ្ហា របួសភ្លៅ ។


ក្នុងជំនួបដើមជើងទី២ដែលមានតែ១៨ក្រុមចូលរួមក្នុងរដូវកាលថ្មីឆ្នាំ២០១៤-២០១៥ ខ្សែបម្រើដែលទើបតែលាឈប់ ពីក្រុមជម្រើសជាតិបារាំង Ribery នឹងត្រូវអវត្តមាន៣ប្រកួតក្នុងក្លឹប Bayern Munich ចាប់ពីពេលនេះតទៅដោយសារ តែបញ្ហារបួសភ្លៅក្នុងវគ្គទី២ពេលប្រកួតឈ្នះក្រុម Herbstmeisterschaft នាអំឡុងពេលរដូវសម្រាកស្លឹកឈើជ្រុះ នៃរយៈពេល៦សប្តាហ៍មកនេះ ។

ថ្វីត្បិតមានវ័យ៣១ឆ្នាំចាស់បនិ្តចមែន តែ Ribery នៅតែលេងបានល្អដដែលក្នុងក្លឹប Bayern Munich ដែលបានជួយ ក្រុមខ្លារខិនមួយនេះឈ្នះ ២កាលពីឆ្នាំទៅ និងឈ្នះពានដល់ទៅកាលពីឆ្នាំ២០១៣ជាមួយនឹងដៃគូខ្លាំងៗមាន Manuel Neuer, Arjen Robben, Mario Gotze, Dante និង Thomas Muller ជាដើម ។

ក្រុមដែលកំពុងដឹកនាំដោយលោក Pep Guardiola បានកំពុងតែធ្វើការនាំមុខក្រុមតាមពីក្រោយឈរនៅលេខ២ Wolfsburg ចំនួន១១ពិន្ទុមិនទាន់ស្គាល់ ពាក្យថាចាញ់នៅឡើយទេដោយបានឈ្នះ១៤ដង និងស្មើ៣ដងឆ្លងកាត់ការ ប្រកួត១៧ប្រកួតមកនេះ ខណៈដែលក្រុមរងជើងឯកឆ្នាំទៅ Borussia Dortmund កំពុងតែស្ថិតនៅតំបន់គ្រោះថ្នាក់ លេខរៀង១៧ដោយរកបានតែ១៥ពិន្ទុប៉ុណ្ណោះ ក្រោយពីបានឈ្នះ៤ ស្មើ៣ និងចាញ់១០ តែក្រុមមួយនេះខ្លាំងវិញនៅ ក្នុងពានរង្វាន់ Champions League ដោយនឹងត្រូវជួបទល់នឹង Juventus របស់អ៊ីតាលីនៃវគ្គ១៦ក្រុមផងដែរ ៕


គ្រូបង្វឹក Bayern លោក Pep Guardiola (ស្តាំ)


Post a Comment

 
Top