GuidePedia

0
ប្រធាន​ក្លិប Bayern Munich​លោក Karl-Heinz Rummenigge បានធ្វើការ​សង្កត់ធ្ងន់​ថា ក្លិប​របស់លោក មិន​ប្រញាប់ប្រញាល់​ចរចា​ពេក​នោះ​ជាមួយ​គ្រូបង្វឹក Pep Guardiola​ស្តីពី​កិច្ចព្រមព្រៀង​ថ្មី​របស់​គ្រូប​ង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​ម្នាក់នេះ។


គួរ​ឲ្យ​ដឹង​ថា កុងត្រា​របស់​លោក Guardiola​ជាមួយ​ក្លិប​ជើងឯក​បាល់ទាត់ Bundesliga​មួយ​នេះ នឹងត្រូវ​ផុតកំណត់​នៅ​ឆ្នាំ​២០១៦​ខាងមុខនេះ ហើយ​លោក Joan Laporta​ដែលជា​បេក្ខភាព​ឈរឈ្មោះ​ជា​ប្រធាន​ក្លិប Barcelona​មិនបាន​លាក់លៀម​នោះ​ទេ ពី​បំណង​ប្រាថ្នា​របស់​លោក​ចង់​បាន​អតីត​គ្រូបង្វឹក​ម្នាក់នេះ វិលត្រឡប់​មកកាន់​ទឹកដី Nou Camp​វិញ ក្នុងករណី​ដែល​គាត់​ទទួលបាន​តំណែង​ថ្មី​​​នោះ។

ទោះបីជា​យ៉ាងណាក៏ដោយ ក្លិប Bayern Munich​មិនបាន​ចាប់អារម្មណ៍​នោះទេ នឹង​គម្រោងការ​របស់​លោក Laporta​ហើយ​ពួកគេ​នឹង​មិន​បើក​កិច្ចចរចា​ជាដាច់ខាត​រហូតដល់​ពាក់​កណ្តាល​ឆ្នាំ​ថ្មី​នេះ​។​

លោក Rummenigge បាន​និយាយប្រាប់​កាសែត Ara​ថា លោក​បាន​និយាយប្រាប់​លោក Guardiola​រួចហើយ​ថា​យើង​នឹង​មិន​ទាក់ទង​ទៅ​គាត់​នោះទេ រហូតដល់​ពាក់កណ្តាល​ឆ្នាំនេះ ហើយ​ក្លិប​របស់​លោក​ក៏​មិនទាន់មាន​វិធានការ​ណាមួយ​នោះដែរ រហូតដល់​ដំណាច់​រដូវ​កាល​នេះ​។​


គួរ​ឲ្យ​ដឹងថា លោក Guardiola​អាយុ​៤៤​ឆ្នាំ បាន​ដឹកនាំ​ក្រុម Bayern Munich​ឈ្នះ​ជើងឯក​ក្នុងស្រុក​ចំនួន​២ នៅ​រដូវ​កាល​ដំបូង​របស់​លោក ក៏ដូចជា​ជើងឯក​ក្លិប​បាល់ទាត់​ពិភពលោក Club World Cup​អំឡុង​រដូវ​កាល​ឆ្នាំ​២០១៣-២០១៤៕

Post a Comment

 
Top