ប្រធានក្លិប Bayern Munichលោក Karl-Heinz Rummenigge បានធ្វើការសង្កត់ធ្ងន់ថា ក្លិបរបស់លោក មិនប្រញាប់ប្រញាល់ចរចាពេកនោះជាមួយគ្រូបង្វឹក Pep Guardiolaស្តីពីកិច្ចព្រមព្រៀងថ្មីរបស់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញម្នាក់នេះ។
គួរឲ្យដឹងថា កុងត្រារបស់លោក Guardiolaជាមួយក្លិបជើងឯកបាល់ទាត់ Bundesligaមួយនេះ នឹងត្រូវផុតកំណត់នៅឆ្នាំ២០១៦ខាងមុខនេះ ហើយលោក Joan Laportaដែលជាបេក្ខភាពឈរឈ្មោះជាប្រធានក្លិប Barcelonaមិនបានលាក់លៀមនោះទេ ពីបំណងប្រាថ្នារបស់លោកចង់បានអតីតគ្រូបង្វឹកម្នាក់នេះ វិលត្រឡប់មកកាន់ទឹកដី Nou Campវិញ ក្នុងករណីដែលគាត់ទទួលបានតំណែងថ្មីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្លិប Bayern Munichមិនបានចាប់អារម្មណ៍នោះទេ នឹងគម្រោងការរបស់លោក Laportaហើយពួកគេនឹងមិនបើកកិច្ចចរចាជាដាច់ខាតរហូតដល់ពាក់កណ្តាលឆ្នាំថ្មីនេះ។
លោក Rummenigge បាននិយាយប្រាប់កាសែត Araថា លោកបាននិយាយប្រាប់លោក Guardiolaរួចហើយថាយើងនឹងមិនទាក់ទងទៅគាត់នោះទេ រហូតដល់ពាក់កណ្តាលឆ្នាំនេះ ហើយក្លិបរបស់លោកក៏មិនទាន់មានវិធានការណាមួយនោះដែរ រហូតដល់ដំណាច់រដូវកាលនេះ។
គួរឲ្យដឹងថា លោក Guardiolaអាយុ៤៤ឆ្នាំ បានដឹកនាំក្រុម Bayern Munichឈ្នះជើងឯកក្នុងស្រុកចំនួន២ នៅរដូវកាលដំបូងរបស់លោក ក៏ដូចជាជើងឯកក្លិបបាល់ទាត់ពិភពលោក Club World Cupអំឡុងរដូវកាលឆ្នាំ២០១៣-២០១៤៕
Post a Comment