ក្លិប Real Madrid បានយកឈ្នះក្នុងការប្រជែងយ៉ាងខ្លាំងពីសំណាក់ក្លិបធំៗដទៃទៀតក្នុងទ្វីបអឺរ៉ុបដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែបម្រើប្រយុទ្ធអន្តរជាតិន័រវែសដ៏ឆ្នើម Martin Oedegaard ពីក្លិប Stroemsgodset។ នេះបើយោងទៅតាមការបញ្ជាក់របស់ក្លិបយក្សអេស្ប៉ាញមួយនេះ កាលពីថ្ងៃព្រសហ្បតិ៍។Oedegaard ត្រូវបានគេទាក់ទងឲ្យផ្ទេរទៅកាន់ក្លិប Bayern Munich, Barcelona, Liverpool និង Ajax និងក្លិបធំៗដទៃទៀត ក្រោយពីបានធ្វើដំណើរទស្សនកិច្ចទៅកាន់កីឡដ្ឋាននានាទូទាំងអឺរ៉ុបក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ប៉ុន្តែ ទោះបីជាយ៉ាងណា រូបគេបានជ្រើសរើសយកការចូលរួមជាមួយនឹងក្លិប Real Madrid ដែលនឹងចំណាយប្រាក់ចំនួន៤លានអឺរ៉ូ (ស្មើនឹង៤,៦លានដុល្លារអាមេរិក) សម្រាប់ការផ្ទេរនេះ។ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុបមួយនេះ និងក្លិប Stroemsgodset បានឈានដល់កិច្ចព្រមព្រៀងគ្នាមួយសម្រាប់ការផ្ទេរ Martin Oedegaard។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រព័ត៌មានរបស់ Real Madrid។ Oedegaard នឹងត្រូវទទួលការត្រួតពិនិត្យសុខភាព និងបានធ្វើការបង្ហាញខ្លួនជាផ្លូវការនៅពីមុខអ្នកក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍។ វាត្រូវបានគេរំពឹងថា រូបគេនឹងចាប់ផ្តើមអាជីពរបស់គេក្នុងក្លិប Real Madrid ក្រោមការដឹកនាំរបស់អតីតកីឡាករដ៏ឆ្នើមរបស់បារាំងលោក Zinedine Zidane ក្នុងក្រុមឈុត B របស់ Real Madrid ដែលកំពុងលេងក្នុងក្របខ័ណ្ឌទី៣នៃកីឡាបាល់ទាត់របស់អេស្ប៉ាញ។ ខ្សែបម្រើប្រយុទ្ធដ៏ឆ្នើមជំនាញជើងឆ្វេងរូបនេះ បានបង្កើតឲ្យមានការចាប់អារម្មណ៍ផ្សេងៗកាលពីរយៈពេលមួយឆ្នាំកន្លងទៅនៅពេលដែលរូបគេបានក្លាយជាកីឡាករដ៏វ័យក្មេងបំផុតក្នុងការបង្ហាញខ្លួន និងស៊ុតបាល់បញ្ចូលទីក្នុងក្របខ័ណ្ឌន័រវែស Premier League តាមរយៈការស៊ុតបាល់បញ្ចូលទី៥គ្រាប់ និងជួយឲ្យមិត្តរួមក្រុមរកបាន៧គ្រាប់ក្នុងការបង្ហាញខ្លួន២៣លើក៕
Post a Comment