កាលពីថ្ងៃរសៀលថ្ងៃទី ៤ ខែតុលាម្សិលមិញនេះក្រុមហ៊ុន YANMAR ជប៉ុន បានចាប់ដៃគូរសហការជាមួយនិង សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា FFC ក្នុងអំឡុង ២០១៥ដល់ ២០១៦ ក្នុងគោលដៅជួយដល់ក្រុមជម្រើសជាតិកម្ពុជា នឹងលើកស្ទួយវិស័យកីឡាបាល់ទាត់ឱ្យកាន់តែ មានការរីកចម្រើនថែមទៀត។
លោកឧត្តមសេនីយ៍ខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា៖ YANMAR ត្រូវបាន បង្កើតឡើងតាំងពី ឆ្នាំ១៩៥៧ ដោយក្លាយជាដៃគូរបស់ FIFA គាំទ្រក្រុមManchester United ព្រមទាំងគាំទ្រដល់ J-League របស់ជប៉ុន និង AFC Champion League។ ពេលនេះក្រុមហ៊ុន YANMAR បានបន្តជួយដល់បាល់ទាត់កម្ពុជា ដែលដំបូងនេះមានជាសម្ភារៈ ដែលមានសំលៀកបំពាក់ជាដើម។
លោកបន្តថា៖ សម្រាប់ឆ្នាំ២០១៥នេះ YANM AR បានឧបត្ថម្ភដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាចំនួន៥០.០០០ដុល្លារ ដែលការឧបត្ថម្ភនេះ មួយផ្នែកជួយដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជារៀបចំ ក្រុមជម្រើសជាតិចូលរួមប្រកួតជម្រុះ2018 FIFA World Cup ។
ការឧបត្ថម្ភនេះ ជាចំណែកមួយដែលបានជួយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការចូលរួមចំណែកជួយដល់សង្គម និងជួយអភិវឌ្ឍន៍ ប្រទេសជាតិ តាមរយៈវិស័យកីឡាបាល់ទាត់នេះ៕

Post a Comment