GuidePedia

0
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ហូឡង់​ បាន​ដក​ឈ្មោះ​កីឡាករ Memphis Depay និង Robin van Persie ចេញ​ពី​បញ្ជី​ដែល​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយក្រុម​ជម្រើស​ជាតិ​វែល នៅ​កីឡដ្ឋាន Cardiff City នៅថ្ងៃទី១៣ វិច្ឆិកា ខាង​មុខ​នេះ។​


ខ្សែប្រយុទ្ធ វ័យក្មេង Depay ទើប​តែ​ស៊ុត​បញ្ចូល​ទី​បាន ៤គ្រាប់​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​១៩​ដង ទាំង​នៅ​ក្លិប និង​ជម្រើស​ជាតិ ខណៈ​កីឡាករ Van Persie រក​បាន​៥គ្រាប់​ក្នុង​ការ​ប្រកួត​សរុប​ចំនួន​១៦​លើក​កន្លងមក។

លោក Danny Blind គ្រូ​បង្វឹក​ជម្រើស​ជាតិ​ហូឡង់​ បាន​និយាយ​ពី Depay ដែល Man Utd ទិញ​ក្នុង​តម្លៃ៣១ លាន​ផោន​ថា៖ “ក្នុង​បាល់ទាត់ អ្នក​ត្រូវ​តែ​ជា​តួ​សំខាន់​នៅ​ក្នុង​ក្រុម តែ Depay មិន​សូវ​ធ្វើ​បាន​ដូច្នោះ​ទេ។ នេះ​ជា​អ្វី​ដែល​គេ​ត្រូវ​តែ​រៀន”។

ក្រុម​ពណ៌​ទឹកក្រូចហូឡង់​ បាន​​បរាជ័យ​ត្រឹម​វគ្គ​ជម្រុះ បន្ទាប់​ពី​បញ្ចប់​នៅ​ចំណាត់​ថ្នាក់​លេខ៤ ដោយ​ឡែកក្រុម​ជម្រើសជាតិ វែល បាន​ឡើង​ទៅ​លេងជុំ​​ផ្តាច់​ព្រ័ត្ត​ពានរង្វាន់​ទី្វប​អឺរ៉ុប Euro 2016 នៅ​បារាំង ដែល​វា​គឺ​ជាការ​ឡើង​ទៅ​ប្រកួត​កម្មវិធី​ធំជា​លើក​ដំបូង​របស់​ពួកគេ បន្ទាប់​ពី​លើក​ចុង​ក្រោយ វែល​ធ្លាប់​ឡើង​ទៅ​លេង World Cup កាល​ពីឆ្នាំ ១៩៥៨។

គ្រូបង្វឹកហូឡង់ Danny Blind


កីឡាករ​ជម្រើសជាតិហូឡង់​ដែល​ត្រូវ​ជួប​វែល មាន​ដូច​ខាងក្រោម៖

– អ្នក​ចាំ​ទី៖ Jasper Cillessen (Ajax), Maarten Stekelenburg (Southampton), Kenneth Vermeer (Feyenoord), Jeroen Zoet (PSV).

– ខ្សែការពារ៖ Jeffrey Bruma (PSV), Virgil van Dijk (Southampton), Daryl Janmaat (Newcastle United), Terence Kongolo (Feyenoord), Karim Rekik (Marseille), Jairo Riedewald (Ajax), Kenny Tete (Ajax), Joel Veltman (Ajax).

– ខ្សែបម្រើ៖ Daley Blind (Manchester United), Vurnon Anita (Newcastle United), Jordy Clasie (Southampton), Davy Klaassen (Ajax), Wesley Sneijder (Galatasaray), Marko Vejinovic (Feyenoord), Georginio Wijnaldum (Newcastle United).

– ខ្សែប្រយុទ្ធ Bas Dost (Wolfsburg), Eljero Elia (Feyenoord), Anwar El Ghazi (Ajax), Luuk de Jong (PSV), Quincy Promes (Spartak Moscow), Arjen Robben (Bayern Munich).

Post a Comment

 
Top