GuidePedia

0
ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ​ជម្រើស​ជាតិ​កម្ពុជា​ ចាន់​ វឌ្ឍនាការ បាន​ក្លាយ​ជា​កីឡាករ​ ខ្សែ​ប្រយុទ្ធ​ល្អ​បំផុត​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​សព្វ​ថ្ងៃ​ បន្ទាប់​ពី​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ដល់​ទៅ​៣៥​គ្រាប់ ​ក្នុង​រដូវ​កាល​នេះ​។ ដោយ​មាន​ស្រុក​កំណើត​ក្នុង​ខេត្ត​កំពត កីឡាករ​វ័យ​២១​ឆ្នាំ​រូប​នេះ​ បាន​បង្ហាញ​ស្នាដៃ​ក្នុង​ក្រុម​ជម្រើស​ជាតិ​គោ​ព្រៃ​កម្ពុជា​ដំបូង​គេ កាល​ពី​ឆ្នាំមុន​ ទល់​ក្រុម​ជម្រើស​ជាតិ​ទួរមេនីស្ថាន​។


ខាង​ក្រោម​នេះ​ជា​ចំណុច​៥​យ៉ាង​របស់​ខ្សែ​ប្រយុទ្ធ​ក្លឹប​បឹង​កេត​អង្គរ​ ដែល​​footballchannel.asiaបានបង្ហាញ៖

១- ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​បំផុត​ដែល​អាច​ស៊ុត​ទម្លាយ​សំណាញ់​ទី​គូរ​ប្រកួត​បាន​៨​គ្រាប់​ក្នុង​ក្របខ័ណ្ឌ​ Cambodian League ៖


នៅ​ថ្ងៃ​ទី ​១១ ​​ខែ​កក្កដា​ឆ្នាំ ២០១៥​ វឌ្ឍនាការ ​បាន​ស៊ុត​បញ្ចូល​ទី​ ក្រុម​គីរីវង្ស​សុខសែន​ជ័យ ​ដល់​៨​គ្រាប់​ ស្រព​បេល​ដែល​បឹង​កេត​អង្គរ​ឈ្នះ​ដល់​១២​ទល់​២។ ​នេះ​ជា​ការ​ប្រកួត​ដែល​កីឡារ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​។

២ – ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ប្រចាំ​ឆ្នាំ ២០១៥៖


ជាមួយ​នឹង​ការ​រក​គ្រាប់​បាល់​បាន​៣៥​គ្រាប់ ​ក្នុង​លីក​កំពូល​កម្ពុជា​រដូវ​កាល​២០១៥ វឌ្ឍនាការ​ បាន​ក្លាយ​ជា​កីឡាករ​កំពូល​នៅ​អាស៊ី​អាគ្នេយ៍​ ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​ ក្នុង​លីក​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​នេះ​។ ​សូម្បី​តែ​កីឡាករ​បរទេស ​ដែល​លេង​នៅ​លីក​ក្នុង​ប្រទេស​នៅ​​តំបន់​អាស៊ី​អាគ្នេយ៍ ​ក៏​គ្មាន​កីឡាករ​ណា​អាច​រក​គ្រាប់​បាន​ច្រើន​ជាង​វឌ្ឍនាការ​ដែរ។ ចុចអាន៖ ចាន់​ វឌ្ឍនាការ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​ឲ្យ​បឹង​កេត​ឈ្នះ​ក្រុម​ជើង​ឯក​ឡាវ​២​ទល់​០ (មានវីដេអូ)

៣-​រក​គ្រាប់​បាល់​បាន​៥៥​គ្រាប់​ប្រចាំ​ឆ្នាំ​២០១៥​គ្រប់​កម្មវិធី​ប្រកួត៖


ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ ​អាច​រក​គ្រាប់​បាល់​បាន​៥៥​ប្រកួត​ហើយ ​ក្នុង​គ្រប់​កម្មវិធី​ប្រកួត​បាល់ទាត់​ទាំង​អស់​ប្រចាំ​ឆ្នាំ ២០១៥​នេះ​ ដោយ​ក្នុង​លីក​កំពូល​កម្ពុជា​៣៥​គ្រាប់​ ១០គ្រាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្រោម​២៣​ឆ្នាំ ៦​គ្រាប់​ពាន​រង្វាន់​ហ៊ុន​សែន​ខាប់ ​២០១៥ និង​២​គ្រាប់​ក្នុង​ពាន​រង្វាន់ 2015 Mekong club Championship ។ ក្នុង​ចំនួន​គ្រាប់​ដ៏​ច្រើន​នេះ​ ចាន់​វឌ្ឍនាការ​ បាន​ក្លាយ​ជា​កីឡាករ​ដែល​អាច​រក​គ្រាប់​បាល់​ បាន​ច្រើនជាង​កំពូល​កីឡាករ​ Cristiano Ronaldo ឬក៏​ Lionel Messi ក្នុង​ឆ្នាំ ២០១៥​នេះ។​ ដោយ​ឡែក​ រូប​គេ​នៅ​តែ​អាច​រក​បាន​បន្ថែម​ទៀត ​ឲ្យ​ក្រុម​ជម្រើស​ជាតិ ​និង​ក្លឹប​បឹង​កេត​អង្គរ​ ដោយ​សារ​ការ​ប្រកួត​ក្នុង​លីក​កំពូល​កម្ពុជា ​មិន​ទាន់​បាន​បញ្ចប់​(នៅ​វគ្គ​Play-off) និង​ពាន​រង្វាន់​ 2015 Mekong club Championship ។

៤- ចូលចិត្ត​ច្រៀង​ខារ៉ាអូខេ​នៅ​ពេល​ទំនេរ៖


ពេល​សម្រាក​ពី​ការ​លេង​បាល់ទាត់​កីឡាករ​រូប​នេះ ​ចូល​ចិត្ត​ច្រៀង ​និង​សម្ដែង ខារ៉ាអូខេ​​។ ​ក្នុង​ខែ​កញ្ញា​កន្លង​ទៅ ពេល​ដែល​រូប​គេ​របួស​មិន​អាច​លេង​បាល់​ បាន​ចំណាយ​ពេល​៧​ម៉ោង​ថត​បទ​ចម្រៀង​ជាមួយ​តារា​ចម្រៀង​ល្បី​ប្រចាំ​កម្ពុជា​កញ្ញា មាស​សុខ សោភា។

៥-​មាន​មិត្ត​ស្រី​ជា​កំពូល​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា


តាម​ពិត​ទៅ​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ បាន​មាន​ទំនាក់​ទំនង​ស្នេហា ​ជាមួយ​តារា​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​កញ្ញា ហែម​ថុនវិទីនី ​ដែល​ធ្លាប់​បាន​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ពិភពលោក​ ឆ្នាំ ២០១២។ ពួក​គេ​បាន​ស្គាល់​គ្នា​តាំង​តែ​ពី​ពួក​នៅ​មាន​វ័យ​១៦​ឆ្នាំ​មក​ម្ល៉េះ។

Post a Comment

 
Top