ក្រុមធំជម្រើសជាតិកម្ពុជា នឹងត្រូវបានដង្ហែរដោយក្រុមឆៃយ៉ាំចេញពីសណ្ឋាគារមួយនៅខាងមុខទីស្នាក់ការ NOCC នាម៉ោង ៤:៣០ ដើម្បីចូលទៅកាន់ទីលានពហុកីឡដ្ឋានជាតិ ជាកន្លែងដែលពួកគេត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ នាល្ងាចម៉ោង ៦:៣០ ថ្ងៃអង្គារនេះ។
នៅក្នុងសន្និសីទកាសែត ស្តីពីការប្រកួតមិត្តភាពអន្តរជាតិនេះ ដែលបានធ្វើឡើងនៅក្នុងពហុកីឡដ្ឋានជាតិ នៅព្រឹកថ្ងៃអង្គារនេះលោក Lee Tae Hoon គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា និងលោក Mike Wong គ្រូបង្វឹកក្រុមជម្រើសជាតិប្រ៊ុយណេ បានកំណត់យកការប្រកួតមិត្តភាពនេះ ដើម្បីពង្រឹងដល់កូនប្រុសរបស់ខ្លួន ត្រៀមការប្រកួតផ្លូវការតំណាងឲ្យប្រទេសជាតិរៀងៗខ្លួន។
គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង លោក Lee Tae Hoon បានថ្លែងថា «យើងរៀបចំខ្លួនបានល្អ ត្រៀមការប្រកួតជម្រុះជុំទី ២ ពាន 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី ជាមួយក្រុម អាហ្វហ្គានីស្ថាន នាថ្ងៃទី ១២ ខែវិច្ឆិកាខាងមុខនេះ។ យើងក៏បានកោះហៅកីឡាករក្មេងៗចំនួន ៧ នាក់ ឲ្យចូលក្រុមជម្រើសជាតិ លើកនេះផងដែរ ហើយការប្រកួតមិត្តភាពនេះ គឺជាពេលដែលយើងត្រូវធ្វើការសិក្សាពិនិត្យទៅលើតុល្យភាពនៅក្នុងក្រុម ព្រោះការប្រកួតកន្លងមកពួកគេបានបាត់បង់តុល្យភាពនៅពេលប្រកួត»។
យ៉ាងណាក៏ដោយ លោក Lee បានបញ្ជាក់៖ «កីឡាករក្មេងៗទាំងនេះ អាចនឹងមិនត្រូវបានដាក់ឲ្យលេងនោះទេ។ យើងនឹងដាក់កីឡាករសំខាន់ៗ ដែលធ្លាប់បង្ហាញវត្តមានកន្លងមកឲ្យធ្វើការប្រកួតជាមួយក្រមប្រ៊ុយណេ នៅថ្ងៃនេះ ព្រោះទិសដៅសំខាន់របស់យើងគឺត្រៀមការប្រកួតជម្រុះ World Cup រីឯសមាជិកក្រុម បឹងកេត (ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, រស់ សំអឿន, សុខ សុវណ្ណ, ស៊ូ យ៉ាទី និងហុង ផេង) ដែលទើបតែត្រឡប់មកពីប្រកួតជម្រុះពាន Toyota Mekong Club Championship 2015 នោះ អាចនឹងមិនត្រូវដាក់ឲ្យលេងក្នុងការប្រកួតមិត្តភាពនេះឡើយ ព្រោះពួកគេត្រូវការសម្រាក»។
ចំណែកលោក Mike Wong គ្រូបង្វឹកក្រុមជម្រើសជាតិប្រ៊ុយណេ បាននិយាយថា «យើងត្រៀមខ្លួនបានល្អ ដោយយើងបានប្រកួតមិត្តភាពជាមួយក្រុមសិង្ហបុរី និងក្រុមក្នុងស្រុកផ្សេងៗទៀត ហើយយើងបានកោះហៅកីឡាករក្មេងៗជាច្រើនរូបឲ្យចូលរួមក្នុងក្រុមជម្រើសជាតិប្រ៊ុយណេ»។
លោកបានបញ្ជាក់ថា៖«យើងនឹងដាក់កីឡាករក្មេងៗទាំងនោះ ឲ្យចូលរួមការប្រកួតជម្រុះពាន AFF Suzuki Cup 2016 ហេតុនេះខ្ញុំសូមអរគុណដល់កម្ពុជា ដែលបានអញ្ជើញក្រុមយើងមកប្រកួតមិត្តភាពលើកនេះ។ យើងមិនផ្តោតសំខាន់ខ្លាំងពេកទៅការឈ្នះឬចាញ់នោះឡើយ ប៉ុន្តែខ្ញុំនឹងឲ្យកូនក្រុមរបស់ខ្ញុំខិតខំប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ព្រោះខ្ញុំចង់ដឹងពីសមត្ថភាពលេងនៅលើទីលានរបស់ពួកគេ ខណៈពេលនេះកម្ពុជាមានចំណាត់ថ្នាក់នៅ FIFA ល្អជាងយើង ហើយកម្ពុជាក៏បានបង្ហាញទម្រង់លេងបានល្អ ក្នុងពេលក្រុមនេះជួបក្រុមសិង្ហបុរី កន្លងមកនេះផងដែរ»៕

លោក Mike Wong គ្រូបង្វឹកប៊្រុយណេ
លោក Lee Tae Hoon គ្រូបង្វឹកជម្រើសជាតិកម្ពុជា

Post a Comment