GuidePedia

0
តារា​ស៊ូ​ពើ​ស្តា Cristiano Ronaldo បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កំណើត​ព័រ​ទុយ​ហ្គា​ល់​របស់លោក​វិញ មុនពេល​ការប្រកួត​ជម្រុះ​ដ៏​សំខាន់ Euro 2016 កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​នៅ​ឱកាស​នោះ គេ​ឃើញ​រូបលោក​បាន​ឆ្លៀតពេល​ផ្សព្វផ្សាយ​ផលិតផល​ស្បែកជើង​ថ្មី​របស់លោក និង​ខោ​ទ្រនាប់​ផងដែរ។


ខ្សែប្រយុទ្ធ​របស់​ក្លិប​អធិរាជ​ស Real Madrid​ម្នាក់​នេះ ​បាន​ផ្សព្វផ្សាយ​ផលិតផល​ផ្ទាល់​ខ្លួន​របស់​លោក​រួម​មាន​គ្រឿងសម្អាង​ដូចជា​ទឹកអប់​ពិសេស​គឺ​ស្បែកជើង​ម៉ាក​ល្បី CR7​របស់​គាត់​តែ​ម្ដង។ អតីត​កីឡាករ​របស់​ក្លិប​Man Utd​ម្នាក់​នេះ​ដែរ ​បាន​ដើរ​បង្ហាញ​រាង​ដ៏​ស្រស់​សង្ហា​​ជាមួយ​នឹង​ការ​បង្ហាញ​ម៉ូដែល​ស្បែកជើង​ពណ៌​ត្នោត​របស់​គាត់ នៅ​ក្នុង​ពិធី​មួយ​ដែល​រៀបចំឡើង​នៅ​សាល​ធំ​ក្នុង​ទីក្រុង​បុរាណ Guimaraes របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់។ ​

ដោយឡែក​យោង​តាម​វែបសាយ​ ​របស់​ក្រុមហ៊ុន​​​​បាន​ឲ្យ​ដឹង​ថា ស្បែកជើង​ម៉ូដែល​ចុង​ក្រោយនេះ មាន​ច្រើន​ម៉ាក​ច្រើន​ម៉ូត​ក្នុង​ការ​ជ្រើសរើស​តាម​តម្រូវការ​អ្នក​ចង់បាន ហើយ​ស័ក្ដិសម​ឥត​ខ្ចោះ​សម្រាប់​អ្នកប្រើប្រាស់​នា​ពេល​បច្ចុប្បន្ន ពិសេស​គឺ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ជីវិត​បែប​ស៊ីវិល័យ ហ៊ឺហា។


សូមបញ្ជាក់ថា ថា​ការ​ផ្សព្វផ្សាយ​ម៉ាក​ស្បែកជើង​ល្បី​នេះ​ដែរ កើតឡើង​រយៈពេល​១​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លេចឮ​ដំណឹង​ថា កីឡាករ Cristiano Ronaldo កំពុង​ចាប់ផ្តើម​សាង​ទ្រនំ​ស្នេហា​ជាមួយ​តារា​ម៉ូដែល​ដ៏​សិច​ស៊ី​ម្នាក់​របស់​ដា​ណឺ​ម៉ាក គឺ​នាង Maja Darving ៕

Post a Comment

 
Top