GuidePedia

0
Cristiano Ronaldo បាន​ក្លាយ​ជា​កីឡាករ​ដែល​ល្បី​ល្បាញ​បំផុត ​ដែល​លេង​ជា​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Real Madrid នឹង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​។ កីឡាករ​រូប​នេះ​ធ្លាប់​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ក្នុង​លោក​ FIFA Ballon d’Or ៣​ដង​និង​ម្ចាស់​ស្បែក​ជើង​មាស​៤​ដង​ផង​ដែរ។


នៅ​ឆ្នាំ​២០០៩ បន្ទាប់​ពី​ផ្ទេរ​ចេញ​ Man Utd​ លោក Real Madrid កីឡាករ​កូន​មួយ​រូប​នេះ​បាន​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ថ្លៃ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ដោយ​មាន​តម្លៃ​ខ្លួន​ជាង​៨០​លាន​ផោន​។

មក​ដល់​សព្វថ្ងៃ​CR7​ ក៏​ត្រូវ​បាន​ក្លឹប​យក្ស​ Real Madrid ចំណាយ​ទឹក​ប្រាក់​១៧​លាន​យូរ៉ូ​ក្នុង​មួយ​ឆ្នាំ​ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​រូប​នេះ​ក្លាយ​ជា​កីឡាករ​បាល់ទាត់​មាន​លុយ​ច្រើន​ព្រម​ទាំង​កុង​ត្រា​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​រាប់​សិប​លាន​ដុល្លារ​ទៀត។


ដោយ​ឡែក​បើ​និយាយ​ពី​ទ្រព្យ​សម្បត្តិ​ក្រៅ​ពី​លុយ​វិញ​ក៏​មាន​ច្រើន​ដែរ​រួម​មាន​ផ្ទះ​វិឡា​នៅ​អេស្ប៉ាញ អង់គ្លេស​ និង​ក្នុង​ប្រទេស​ព័រទុយហ្គាល់។​ ពិសេស​កីឡាករ​វ័យ​៣០​ឆ្នាំ​រូប​នេះ​ជា​ម្ចាស់​កម្មសិទ្ធិ​រថយន្ត​ទំនើប​ លឿន និង​ថ្លៃ​បំផុត​ក្នុង​ពិភពលោក ​ដល់​ទៅ​១៩​គ្រឿង ​ហើយ​ឡាន​ទាំង​នេះ​បើ​សរុប​ជា​ទឹក​លុយ​ទៅ​ដល់​រាប់​លាន​ដុល្លារ​ឯ​ណោះ។

ចង់​ដឹង​ថា​រថយន្ត​ទំនើប ​ទាំង​នោះ​ម៉ាក​អី មាន​តម្លៃ​ប៉ុន្មាន​ និង​ល្បឿន​លឿន​ប៉ុណ្ណា​នោះ ​សូម​ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម៖

Post a Comment

 
Top