GuidePedia

0
វា​គឺ​ជា​រឿង​ដ៏​អាក្រក់​មួយ​ នៅ​ពេល​ឡាន​របស់​អ្នក​មាន​គ្រោះថ្នាក់​ ឬ​ប៉ះទង្គិច​ជាមួយ​អ្វី​មួយ​ ហើយ​វា​កាន់​តែ​អាក្រក់​ទៀត​ ប្រសិន​បើ​អ្នកបង្ក​នោះ ​គឺ​ជា​កីឡាករ​បាល់ទាត់​ ដ៏​ល្បី​មួយ​រូប​ក្នុង​លោក។​ ហេតុអ្វី​បាន​ជា​និយាយ​ដូច្នេះ​?


ព្រោះ​ថា​មនុស្ស​អាច​យក​ឧប្បត្តិហេតុ​ដ៏​រន្ធត់​នេះ​ ជា​លេស​ដើម្បី​សុំ​អ្នក​ថតរូប​ ឬ​ Selfie​​ ហើយ​ជា​ការ​ពិត​ណាស់​ រឿង​ទាំង​ប៉ុន្មាន​នេះ​បាន​កើត​ឡើង​ទៅ​លើ​ កីឡាករ​បាល់ទាត់​ជើង​ចាស់​របស់​ប្រេស៊ីល​ Ronaldinho​ ដោយ​ផ្ទាល់​តែម្ដង ​គ្រាន់​តែ​ថា​គ្រោះថ្នាក់នេះ​មិនសូវធ្ងន់ធ្ងរ​។


ទោះបី​ជា​ស្ដាប់​ទៅ​ហាក់​ដូច​ជា​កំប្លែង​បន្តិច​ក៏​ដោយ ​ក៏​សូម​បញ្ជាក់​ផង​ដែរ​ថា​ នេះ​មិនមែន​ជា​សប្ដាហ៍​​ដ៏​ល្អ​សម្រាប់​ជីវិត​ Ronaldinho​ នោះ​ទេ​ ព្រោះថា​បន្ថែម​ពី​លើ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ថ្មីៗ​នេះ​ រូបគេ​ត្រូវ​បាន​ក្រុម​ Fluminense​ ផ្ដាច់​កុងត្រា​ចោល​នៅ​ក្នុង​សប្ដាហ៍​ជាមួយ​គ្នា​នេះ ​ក្រោយ​ពេល​រូបគេ​បាន​បញ្ចេញ​ទម្រង់​មិន​ល្អ​ទាល់តែសោះ​ ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ។​

Post a Comment

 
Top