Lionel Messi តារាឆ្នើមក្រុម FC Barcelona បានរងរបួសរយៈពេលយូរ ដូច្នេះខ្សែប្រយុទ្ធរូបនេះ នឹងត្រូវខកខានប្រកួតឲ្យជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតជម្រុះ World Cup តែយ៉ាងណា ប្រធានក្រុមជម្រើសជាតិរូបនេះ បានផ្ទេរលេខអាវល្បី (លេខ១០) របស់ខ្លួន ទៅឲ្យមិត្តសម្លាញ់ Sergio Aguero របស់ក្រុម Manchester City ពាក់ជំនួសវិញសិន។
Aguero ដែលស៊ុត Newcastle ៥គ្រាប់ម្នាក់ឯងកាលចុងសប្ដាហ៍មុន បានប្រាប់ដល់វិបសាយក្លិប Man City ថា៖ “ខ្ញុំបាននិយាយទៅកាន់ម្ចាស់លេខនេះ ហើយគាត់ប្រាប់ខ្ញុំថា វាជាកាតព្វកិច្ច។ នរណាម្នាក់ត្រូវតែពាក់វា ព្រោះលេខមានចាប់ពីលេខ១ដល់២៣”។
“ខ្ញុំធ្លាប់ពាក់វា (លេខ១០) លើកដំបូង កាលប៉ះបូស្នី ក្នុងការប្រកួតមិត្តភាពនៅអាមេរិក ហើយ Leo បាននិយាយថា ពេលគាត់មិននៅ…ខ្ញុំត្រូវតែប្រើវា។ បន្ទាប់មក គាត់បានផ្ញើសារមកខ្ញុំថា តើអ្នកនឹងពាក់វា? អ្នកមិនទាន់ពិនិត្យវាទេ? ឥឡូវគ្រប់ពេល ដែលគាត់អវត្តមាន ខ្ញុំអាចពាក់វា។ ខ្ញុំរីករាយណាស់ ដែលបានពាក់លេខល្បីនេះ ប៉ុន្តែយ៉ាងណាវានៅតែកម្មសិទ្ធិរបស់គាត់”។ Aguero បន្ថែម។
អាហ្សង់ទីន នឹងត្រូវស្វាគមន៍ក្រុមអេក្វាឌ័រ ក្នុងការប្រកួតជម្រុះ World Cup តំបន់អាមេរិកខាងត្បូង នៅថ្ងៃសុក្រស្អែកនេះ មុននឹងទៅប៉ះប៉ារ៉ាហ្គាយនៅថ្ងៃពុធ ទី១៤ ខែតុលាសប្ដាហ៍ក្រោយទៀត៕

Post a Comment