កីឡាករ Marco Amelia អតីតអ្នកចាំទី AC Milan និងក្រុមជម្រើសជាតិអ៊ីតាលី បានចុះកុងត្រារយៈពេល១ឆ្នាំជាមួយក្លិបបាល់ទាត់តោខៀវ Chelsea រហូតដល់ចប់រដូវកាល ដោយមិនមានតម្លៃខ្លួន។
Chelsea បានចុះហត្ថលេខាយកកីឡាករវ័យ៣៣ឆ្នាំ ស្របពេលដែលខ្លួនកំពុងអវត្តមាន អ្នកចាំទីដៃទីមួយ Thibaut Courtois ដែលមានរបួសសរសៃពួរជង្គង់ត្រូវអវត្តមានរហូតដល់ខែធ្នូ ដែលធ្វើឲ្យ Asmir Begovic ត្រូវរ៉ាប់រងម្នាក់ឯងក្នុង៧ប្រកួតចុងក្រោយ។
Amelia អាចមានឈ្មោះក្នុងប្រកួតដំបូងរបស់ខ្លួន នៅប្រកួតបន្ទាប់ ពេលដែល Chelsea បើកទ្វារផ្ទះស្វាគមន៍ក្រុមភ្ញៀវ Aston Villa។
អ្នកចាំទីដែលធ្លាប់លេងឲ្យជម្រើសជាតិបាន៩ប្រកួតរូបនេះ គឺជាអ្នកចាំទីមួយរូបស្ថិតក្នុងក្រុមអ៊ីតាលី ពេលឈ្នះ FIFA World Cup កាលពីឆ្នាំ២០០៦។ រួបគេបានចំណាយសឹងពេញមួយអាជីពលេងនៅក្លិបជាច្រើននៅ Series A ដែលរួមមានដូចជា Livorno, Palermo, Genoa, Perugia និង AC Milan ពីឆ្នាំ២០១០ ដល់២០១៤៕
Marco Amelia ពេលលេងឲ្យ AC Milan

Post a Comment