Robert Lewandowski ខ្សែប្រយុទ្ធក្រុម FC Bayern Munich និងក្រុមជម្រើសជាតិប៉ូឡូញ បានបង្កការភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីស៊ុត២គ្រាប់ម្នាក់ឯង ទៅលើក្រុមជម្រើសជាតិស្កុតឡែន ក្នុងការប្រកួតជម្រុះ Euro 2016 ពូល D យប់មិញនេះ។
២គ្រាប់របស់ Lewandowski នាទីទី៣ និង៩០+៤ ដែលបញ្ចប់ក្ដីសង្ឃឹមស្កុតឡែននេះ គឺជាគ្រាប់ទី១២ ត្រឹមរយៈពេលតែ១២ថ្ងៃប៉ុណ្ណោះរបស់ខ្សែប្រយុទ្ធវ័យ២៧ឆ្នាំ ហើយក៏ជាគ្រាប់ទី១៤ រយៈពេល១៧ថ្ងៃចុងក្រោយផងដែរ។
លទ្ធផលនេះ ក៏បានធ្វើឲ្យអតីតខ្សែប្រយុទ្ធក្រុម Borussia Dortmund ក្លាយជា Top Scorers នៅ Euro 2016 វគ្គជម្រុះ ដោយស៊ុតសរុបបាន១២គ្រាប់ លើស Thomas Muller ដែលរកបាន៨គ្រាប់។
Lewandowski ក៏នៅមានកំណត់ត្រាអស្ចារ្យផ្សេងទៀតដូចជា Top Scorers នៅ Bundesliga រដូវកាល២០១៥/១៦នេះ ដោយស៊ុតបាន១២គ្រាប់ លើ Pierre-Emerick Aubameyang របស់ក្លិប Dortmund ដែលរកបាន ១០គ្រាប់។
លោក Adam Nawalka គ្រូបង្វឹកក្រុមជម្រើសជាតិប៉ូឡូញ បានលើកឡើងថា Lewandowski គឺជាកំពូលកីឡាករល្អបំផុតលើលោកបច្ចុប្បន្ននេះ។ គ្រូបង្វឹក សញ្ជាតិប៉ូឡូញ វ័យ៥៧ឆ្នាំរូបនេះ បាននិយាយថា៖ “សម្រាប់ខ្ញុំ គាត់ (Lewandowski) គឺលេខ១។ គាត់គឺជាកំពូលខ្សែប្រយុទ្ធល្អបំផុតលើលោកបច្ចុប្បន្ន។ ខ្ញុំស្គាល់គាត់ច្បាស់ និងយល់ដឹងពីជំនាញរបស់គាត់ច្បាស់”៕
សូមទស្សនាវីដេអូខាងក្រោម៖

Post a Comment