លោក Arsene Wenger បានធ្វើដំណើរទៅប្រទេសបារាំងកាលពីយប់មិញនេះ ដែលត្រូវបានគេមើលឃើញថាអ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal រូបនេះអាចនឹងទៅបញ្ចុះបញ្ចូលទិញយកខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម Paris Saint-Germain ។
Arsenal ដែលខកខានមិនអាចនាំយកខ្សែប្រយុទ្ធ Karim Benzema ពីក្រុម Real Madrid បានទេនោះ ពេលនេះបានបង្វែរគោលដៅធំទៅលើ Cavani របស់ PSG វិញហើយ ដោយធ្វើយ៉ាងណាទិញឱ្យបានមុនបិទទីផ្សារដោះដូរនៅថ្ងៃនេះ។
ដោយសារតែស្ថានការណ៍មិនសូវអំណោយផល លោក Wenger បានសម្រេចចិត្តទៅចរចាជាមួយក្រុមម្ចាស់ជើងឯក Ligue 1 ដោយខ្លួនឯង ពោលគឺមានជម្រើស២ បើទិញ Cavani មិនបានទេ មានតែយកខ្សែបម្រើប្រយុទ្ធ Adrien Rabiot មកជំនួស។
ក្នុងរដូវកាលដោះដូរកីឡាករនេះ កាំភ្លើងធំទើបតែចំណាយលុយធំទិញ Petr Cech ពី Chelsea មួយទេ ដូច្នេះមានន័យថានៅមានកីឡាករច្រើនទៀតដែល Arsenal អាចនឹងទិញចូលឱ្យបានមុនបិទទីផ្សារដោះដូរនៅល្ងាចនេះ៕

Post a Comment