GuidePedia

0
Dortmund ក្លិប​យក្ស​របស់អា​ល្លឺ​ម៉​ង់ ក្នុង​ក្របខ័ណ្ឌ Bundesliga ​បាន​បញ្ជាក់​ជាផ្លូវការ​នៅ​ថ្ងៃ​ចន្ទ​ទី 31 ខែ​សីហា​កន្លង​មក​នេះ​ថា​ខ្លួន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ខ្ចីជើងកីឡាករ Adnan Januzaj ស្លាបប្រយុទ្ធរបែលហ្ស៊ិក​ របស់​ក្រុម​បិសាច​ក្រហម Manchester United ដែល​​ក្នុង​ក្របខ័ណ្ឌ Premier League មួយ​រដូវ​កាល​រួចរាល់​ហើយ​។


ស្លាបប្រយុទ្ធ​បែ​ល​ហ្ស៊ិ​កអាយុ 20 ឆ្នាំ​រូប​នេះ ​ពី​មុន​ធ្លាប់​បាន​ទទួល​ការចាប់អារម្មណ៍​ពី​ក្លិប Everton , West Ham United និង​ក្រុម​ឆ្មា​ខ្មៅ Sunderland របស់​អង់គ្លេស​ផងដែរ។ តែទីបំផុតត្រូវ​បាន​ពហុកីឡដ្ធាន Signal Iduna Park របស់ក្រុម Dortmund បាន​ខ្ចីជើងជា​ប​ណ្តោះ​អាសន្ន​ដើម្បីបើកផ្លូវអោយ​ខ្សែ​ប្រយុទ្ធ ​Anthony Martial របស់ម៉ូណាកូ​ ទៅជំនួស​ក្នុងទឹកដី Old Trafford ។

" Adnan Januzaj គឺជាកីឡាករដែលមានបច្ចេសទេស និង ទម្រង់លេងខ្ពស់ គាត់នឹងអាចជួយអោយក្រុមរបស់យើងកាន់តែមានទម្រង់លេងវាយសម្រុកកាន់តែ ល្អជាងមុន ​នេះបើតាមសំដី នាយកចាត់ការទូទៅផ្នែកកីឡា របស់ Dortmund បាននិយាយ " ។

Adnan Januzaj ត្រូវបានទទួលបានអាវលេខ​ប្រាំបួន​សម្រាប់រដូវ​កាល​នេះ​ផងដែរ។

Post a Comment

 
Top