សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បង្ហាញតម្លៃសំបុត្រជាផ្លូវការឱ្យទស្សនិកជនរបស់ខ្លួនបានដឹងពោលគឺមានសំបុត្រប្រភេទតម្លៃ ៣ ម៉ឺនរៀល និង ប្រភេទតម្លៃ ១ ម៉ឺនរៀលក្នុងជំនួបជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia រវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិនៃប្រទេសស៊ីរី នៅថ្ងៃទី ៨ ខែ កញ្ញា ខាងមុខនេះ។
ទន្ទឹមនឹងគ្នានេះដែរសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេសចំនួន ២០% សម្រាប់ការទិញ សំបុត្រចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី០៦ កញ្ញា ដោយប្រភេទតម្លៃ ៣ ម៉ឺនរៀលនៅដល់តែ ២៤,០០០រៀល ហើយប្រភេទតម្លៃ ១ ម៉ឺនរៀលនៅសល់តែ ៨,០០០រៀល តែប៉ុណ្ណោះ។
សំបុត្រចាប់ផ្ដើមលក់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃប្រកួតតែម្ដង នៅច្រកចូលពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ សម្រាប់ ពត៌មានបន្ថែមសូមទាក់ទងទៅលេខ ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨។ សូមបញ្ជាក់ថាព្រឹត្តិការណ៍បាល់ទាត់លំដាប់អន្តរជាតិមួយនេះក៏មានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍បាយ័នព័ត៌មាន (BTV) ផងដែរ។
ក្រុមកម្ពុជា ត្រូវប្រកួតក្នុងវគ្គជម្រុះជើងទី១ ពូល E នៃពានរង្វាន់ 2018 FIFA World Cup Russia ប្រចាំទ្វីបអាស៊ី ជាមួយម្ចាស់ផ្ទះជប៉ុន នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ខាងមុខនៅកីឡដ្ឋាន Saitama Stadium 2002 ក្នុងទីក្រុង Saitama។ ៥ ថ្ងៃបន្ទាប់ក្រុមដែលដឹកនាំដោយគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង មួយនេះនឹងត្រឡប់មកកាន់រាជធានីភ្នំពេញ វិញទទួលភ្ញៀវក្រុមជម្រើសជាតិស៊ីរី នៅថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១។ វគ្គជម្រុះជុំទី២ នេះប្រចាំទ្វីបនេះកម្ពុជា ស្ថិតក្នុងពូល E ជាមួយ ជប៉ុន, ស៊ីរី, សិង្ហបុរី និង អាហ្វហ្គានីស្ថាន។
មុនចេញទៅជប៉ុន ក្រុមកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីហ្វឹកហាត់និងប្រកួតមិត្តភាពនៅទីនោះតាំងពីថ្ងៃទី ២៥ ខែ សីហា មកម្ល៉េះ។ ជាលទ្ធផលក្រុមកម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon បានប្រកួតស្មើគ្នាជាមួយក្រុម Army United ១ ទល់ ១ និងប្រកួតចាញ់ក្រុមជម្រើសជាតិឡាវ ២ ទល់ ១ ផងដែរ៕

Post a Comment