ក្រុមមាន់គកបារាំង បានផ្តល់ភាពឈឺចាប់ឲ្យក្រុមព័រទុយហ្គាល់ម្តងទៀត ក្រោយបំបាក់ដល់ផ្ទះនា ទីក្រុង Lisbon ដោយលទ្ធផល ១-០ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីយប់មិញ។.
១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Euro 2016 នេះ គឺធ្វើបានសម្រេចដោយ ខ្សែបម្រើកម្ពស់ទាប Mathieu Valbuena របស់ក្លិប Lyon នៅចុងម៉ោងនាទីទី៨៥ ដែលជាបាល់ពិន័យហ្វ្រីឃីត ខណៈដែលតារាឆ្នើមប្រធានក្រុមរបស់ព័រទុយហ្គាល់ Cristiano Ronaldo បន្តការខកចិត្តទៀត ដោយមិនអាចស្វែងរកគ្រាប់បាល់បាន។
រីឯខ្សែប្រយុទ្ធចំណូលថ្មីវ័យក្មេង១៩ឆ្នាំ របស់ក្រុម Manchester United ដែលផ្ទេរពីក្លិប Monaco តម្លៃសរុបអាចដល់៥៨លានផោន Anthony Martial ក៏បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិបារាំងផងដែរ ដោយដូរចូលលេងនៅតង់ទី២៕

Post a Comment