GuidePedia

0
ក្រុម​​ម្ចាស់​ផ្ទះ​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ​បាន​​ឡើង​ទៅ​កាន់​កំពូល​តារាង​​ពូល​ D ​នៃ​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ Euro 2016 ​បន្ទាប់​ពី​បំបាក់​ក្រុម​​​ខ្លាំង​ប៉ូឡូញ ៣-១ ​កាល​ពី​យប់​មិញ។


​ម្ចាស់​​ពាន​រង្វាន់​ 2014 FIFA World Cup ដែល​មាន​សាច់​បាល់​គ្រប់​គ្រង​ដល់​ទៅ​៧២% ​​បាន​​នាំ​​មុខ​ ២-០ មុន​ ដោយ​ខ្សែ​ប្រយុទ្ធ​ Thomas Muller ​ស៊ុត​បាន​សម្រេច​នៅ​នាទី​ទី​១២ និង​ខ្សែ​ប្រយុទ្ធ​ Mario Gotze ​​ស៊ុត​គ្រាប់​ទី​​២​នៅ​​៧​នាទី​បន្ទាប់ មុន​ពេល​ខ្សែ​ប្រយុទ្ធ ដែល​មក​ពី​​ក្លិប​ Bayern Munich ដូច​គ្នា Robert Lewandowski ​តែត​ឲ្យ​ក្រុម​ភ្ញៀវ​​១​គ្រាប់​វិញ​នាទី​៣៦។

យ៉ាងណា ​នៅ​ចុង​ម៉ោង​នាទី​៨២ Gotze ដដែល​ បាន​ស៊ុត​គ្រាប់​ទី​៣ ឲ្យ​អាល្លឺម៉ង់ និង​បញ្ចប់​សង្ឃឹម​តាម​ស្មើ​របស់​ប៉ូឡូញ​តែ​ម្ដង៕





Post a Comment

 
Top