GuidePedia

0
វគ្គជម្រុះដណ្ដើមខ្សែក្រវាត់ជើងឯកអធិរាជ ស៊ីម៉ងត៍អូដ្ឋ ទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀន TIFFY ARENA របស់សង្វៀន TV5 នៅល្ងាចថ្ងៃសៅរ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ខាងនេះជាការជួបប្រកួតលើកទី២របស់អ្នកប្រដាល់៤រូបនៅក្នុងពូល A ដែលមានអ្នកប្រដាល់កម្ពុជា៣រូប និងអ្នកប្រដាល់ជនជាតិ អង់គ្លេស១រូប ។


អ្នកប្រដាល់ សេក គឹមភាព ក្លឹបអង្គរមានជ័យ ខេត្តសៀមរាប ជួបប្រកួតជាមួយអ្នកប្រដាល់ ឈាន ហុង សមាគមកីឡាក្រសួងការពារជាតិ និងអ្នកប្រដាល់ អង់គ្លេស Hector Tou ប៉ះអ្នកប្រដាល់ វ៉ាន់ ចាន់វ៉េត ក្លឹបព្រះខ័នរាជ ។

កីឡាករ ឈាន ហុង និង សេក គឹមភាព ទើបតែរកបាន១ពិន្ទុម្នាក់តែប៉ុណ្ណោះ សម្រាប់ការជួបគ្នាក្នុងជម្រុះលើកទី២នេះ ពួកគេសុទ្ធត្រូវការឈ្នះដូចគ្នា ដើម្បីរក ៣ពិន្ទុ បន្ថែមទៀត រក្សាលំនឹងរបស់គេ ។ គឹមភាព និង ឈាន ហុង សុទ្ធតែជាអ្នកប្រដាល់ជើងចាស់ ដែលមានបទពិសោធន៍ និងកលល្បិចក្នុងការប្រកួតច្រើន និងសម្បូរបែបដូចគ្នា ។


ចំណែកឯ Hector Tou វិញរូបគេមិនសូវជាខ្លាំងប៉ុន្មានទេ ព្រោះកាលពីប្រកួតជម្រុះលើកទី១ កន្លងមកនេះត្រូវឈាន ហុង វាយឲ្យសន្លប់ក្នុងទឹកទី២ ចុះទម្រាំ ជួបជាមួយ វ៉ាន់ ចាន់វ៉េត មិនអាចទប់បានទេ ទោះជាយ៉ាងណា Hector Tou ប្រហែលជាមិនអាចឈ្នះ វ៉ាន់ ចាន់វ៉េត ឡើយព្រោះ ចាន់វ៉េត មានផ្លែជង្គង់ និង កណ្ដាប់ដៃល្អ ពោលគឺខ្លាំងជាង ។ វ៉ាន់ ចាន់វ៉េត ប្រកួតជម្រុះលើកទី១ វាយឈ្នះ សេក គឹមភាព ក្នុងទឹកទី៤ ៕

Post a Comment

 
Top