អ្នកប្រដាល់៤រូបថ្មីទៀត នឹងត្រូវចូលរួមប្រកួតជម្រុះដើម្បីរកកៅអីសម្រាប់ឈានឆ្ពោះទៅប្រកួតដណ្ដើមខ្សែក្រវាត់ជើងឯកខ្សែក្រវាត់TIFFYទម្ងន់៦០គ.ក្រ ឆ្នាំ២០១៥។
អ្នកប្រដាល់ទាំង៤នាក់ ដែលត្រូវប្រកួតក្នុងសប្ដាហ៍ទី៧ ជុំទី១នៅលើសង្វៀន TV5 Arena នាយប់ថ្ងៃអាទិត្យទី០៦ ខែកញ្ញានេះរួមមាន ធន់ ចាន់តាក់ ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ត្រូវជួបជាមួយ ម៉ឺន ដា ក្លិបខ្លារខិនមានរិទ្ធ។
ចំណែកមួយគូទៀត គឺយឹម សារុន ក្លិបកងពលតូចលេខ៣១ ជួបជាមួយ ប្រាក់ រ៉ាម៉ាញ ក្លិបតាឯកដំបងដែកមានរិទ្ធ។ ពួកគេទាំង៤នាក់នេះសុទ្ធតែជាអ្នកប្រដាល់ថ្មីស្រករក្រោយដូចគ្នាដែលស្នៀតប្រដាល់របស់ពួកគេមានលក្ខណៈប្រដំប្រសងគ្នាប៉ុណ្ណោះ។
រវាងធន់ ចាន់តាក់ និងម៉ឺន ដា បើតាមការកត់សម្គាល់ឃើញការប្រកួតរបស់គេទាំងពីរកន្លងមក ធន់ ចាន់តាក់អាចជាអ្នកដែលទទួលបានកៅអីសម្រាប់ការប្រកួតនៅវគ្គជម្រុះលើកទី២បន្តទៀត ដោយសារថាចាន់តាក់ គេមានផ្លែល្អជាងម៉ឺន ដា។
ចំពោះការជួបគ្នារវាង យឹម សារុន និងប្រាក់ រ៉ាម៉ាញវិញនោះ ពីរនាក់ពិបាកទស្សន៍ទាយបន្តិច ដោយសារពួកគេទាំងពីរមានសមត្ថភាពបច្ចេកទេសប្រហាក់ប្រហែលគ្នា។ ដូច្នេះចាំមើល តើ យឹម សារុន ឬក៏រ៉ាម៉ាញ ដែលបានកៅអីសម្រាប់ការប្រកួតបន្តទៀតនោះ?
គួរបញ្ជាក់ថា ការប្រកួតជម្រុះជុំទី១នេះ នរណាចាញ់គឺហាលអាវ នរណាឈ្នះឈរចាំទៅប្រកួតក្នុងជុំទី២បន្តទៀត។ ការប្រកួតគឺវាយតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមាន៣នាទីសម្រាក២នាទី។
ព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ TIFFY ទម្ងន់៦០គីឡូក្រាមនេះ មានអ្នកប្រដាល់ចំនួន ៣២នាក់ចូលរួម ហើយចែកចេញជា៤ដំណាក់កាល និងមានរូបមន្តប្រកួត គឺដំណាក់ទី១ជាការប្រកួតជម្រុះក្នុងចំណោម៣២នាក់ ទុកតែ១៦នាក់។
ដំណាក់ទី២ជាការជម្រុះក្នុងចំណោម១៦នាក់ ទុក៨នាក់ ហើយដំណាក់កាលទី៣ គឺជម្រុះក្នុង៨នាក់ទុក៤នាក់ និងដំណាក់កាលទី៤និងទី៥ ជាការប្រកួតដំណាក់កាលផ្ដាច់ព្រ័ត្រ គឺពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ សូមបញ្ជាក់ថា ការប្រកួតគឺក្នុងដំណាក់កាលផ្ដាច់ព្រ័ត្រនោះ ការប្រកួតគឺធម្មតាមានចំនួន៥ ទឹក ដែលក្នុងមួយទឹកមាន៣នាទីសម្រាក២នាទី។
ដោយឡែក សម្រាប់ការប្រកួតក្រៅពីគូខ្សែក្រវាត់នេះ វៀង សាវ៉ន (សឹង្ហ សាវ៉ន) អ្នកប្រដាល់ក្លិបគីសែមានរិទ្ធ ត្រូវជួបជាមួយតូច ទូ អ្នកប្រដាល់សមាគមកីឡាក្រសួងការពារជាតិ។ ពីរនាក់នេះ ប្រកួត គ្នាក្នុងទម្ងន់៦៧គីឡូក្រាម។
រវាងពួកគេទាំងពីរនេះ វៀង សាវ៉ន គេមានប្រៀបឈ្នះខាងបច្ចេកទេស និងល្បិចកលប្រកួត ព្រោះថាគេជាអ្នកប្រដាល់ជើងចាស់ ចំណែក ប្រាក់ រ៉ាម៉ាញ គេមានប្រៀបឈ្នះខាងកម្លាំងកាយសម្បទា។ ប៉ុន្តែយ៉ាងណាសម្រាប់ការជួបគ្នានេះមិនទាន់ហ៊ានទាយថាអ្នកណាឈ្នះ អ្នកណាចាញ់នោះឡើយ។
សង់ គង់ អ្នកប្រដាល់ក្លិបអេភូថងកីឡា នឹងជួបប្រកួតជាមួយសំណាង ចាន់នឿន អ្នកប្រដាល់ក្លិបដួងសែនសុខគុនខ្មែរ ខណៈដែល ឌី យ៉ាម៉ង់ ក្លិបសាលវ័ន្តកីឡា ជួបជាមួយឡាញ់ ប៊ុនណា ក្លិបតាព្រហ្មមានជ័យ៕

Post a Comment