GuidePedia

0
អ្នកចាំទីដៃទី១ David De Gea ត្រូវបាន ថ្នាក់ដឹកនាំក្លឹបបិសាចក្រហម Manchester United និងគ្រូ បង្វឹក Louis van Gaal សម្រេចដាក់ឲ្យចូលលេងវិញហើយ ពេល Man Utd ប្រកួតជម្រុះក្នុងពូល នៃព្រឹត្តិការណ៍ពាន រង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League ពាក់កណ្តាលខែនេះ ។


តាមរយៈសារព័ត៌មាន Sky Sports កីឡាករចាំទីដៃទី២ របស់ក្រុមជម្រើសជាតិអេស្ប៉ាញ វ័យ២៤ឆ្នាំ De Gea បាន ខកខានលេងក្នុងក្លឹបអស់រយៈពេល ជាង២ ខែមកហើយ ដោយសារតែមានបំណងចង់ចាកចេញពីក្លឹបទៅកាន់ក្លឹប Real Madrid ដែលស្ថិតក្នុងទឹកដីកំណើតរបស់ខ្លួន ដោយត្រូវបានដាក់អ្នកចាំទី Sergio Romero ចូលចាប់ជំនួសវិញក្នុង Premier League ៤សប្តាហ៍ មកនេះ និងលេងវគ្គជម្រុះក្នុង Champions League ២ប្រកួតមកទៀត ។

១ប្រកួតដំបូងរបស់ Man Utd ក្នុង Champions League ពីក្នុងពូល B ត្រូវទៅជួបក្រុមជើងឯកហូឡង់ PSV Einhoven នាថ្ងៃបើកឆាកដំបូងនារាត្រីថ្ងៃទី ១៥ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ មុនពេលបើកទ្វារពហុកីឡ ដ្ឋាន Old Trafford ស្វាគមន៍ភ្ញៀវមកពីអាល្លឺម៉ង់ Wolfsburg នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ វិញ ៕

Post a Comment

 
Top