ក្លឹប PSG របស់បារាំង បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្ដល់ជំនួយជា ទឹកប្រាក់រហូតដល់ទៅ ១ លានយូរ៉ូដើម្បីជួយដល់ ជនភៀសខ្លួនជនជាតិ ស៊េរីយ៉ា ដែលកំពុង តែជួបគ្រោះលំបាក។
ប្រជាជាតិស៊េរីយ៉ា រាប់លាននាក់ ត្រូវទទួលរងការប៉ះពាល់ជាខ្លាំងពីសង្គ្រាម ដែលបានបង្កឡើងកាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ហើយបច្ចុប្បន្នក៏កំពុងតែស្វែងរក ការជួយសង្គ្រោះពីសប្បុរសធម៌ ខណៈដែល ក្លឹប PSG ត្រៀមខ្លួនជាម្ចាស់ជំនួយ ជាមួយទឹកប្រាក់រហូតដល់ទៅ ១ លានយូរ៉ូ។
មិនត្រឹមតែ PSG តែប៉ុណ្ណោះទេ ដែលហ៊ានបរិចាគ បើសូម្បីក្លឹប Porto របស់ប្រទេស ព័ទុយហា្គល់ និង Real Madrid របស់ប្រទេសអេស្ប៉ាញក៏ចូលរួមចំណែក ផងដែរ ។ ក្នុងសេចក្ដីថ្លែងការមួយ ដែលបានចុះផ្សាយជាសារធារណៈ ដោយ ក្លឹប PSG លោក Populaire Julien Laupretre ប្រធានអ្នករៀបចំគម្រោងនេះ បានថ្លែងថា រូបលោក បានបង្កើតគម្រោងជាច្រើនណាស់ហើយ ដើម្បីជួយដល់កុមារងគ្រោះជាច្រើន ក្នុងប្រទេសបារាំង។
ហើយពេលនេះ ពួកគាត់ពិតជាសប្បាយចិត្ដណាស់ដែលបាន បង្កើតគម្រោងថ្មីទៀត ជាមួយក្លឹប ដើម្បីជួយដល់ជនរងគ្រោះក្នុងប្រទេស ស៊េរីយ៉ា។ មកទល់នឹង ពេល នេះ UNHCR ក៏កំពុងរង់ចាំទទួលជំនួយពី PSG ផងដែរ ។

Post a Comment