Neymar , Lionel Messi និង Cristiano Ronaldo ត្រូវបានមតិជាច្រើនគិតថាជាខ្សែប្រយុទ្ធមុតស្រួចជាងគេនៅលើលោកនេះ ប៉ុន្តែជាក់ស្ដែងទៅបើយោងទៅតាមស្ថិតិពិតប្រាកដគឺមិនមែនជា៣នាក់នេះទេដែលខ្លាំងជាងគេនៅឆ្នាំនេះ។ អ្នកដែលខ្លាំងជាងគេគឺខ្សែប្រយុទ្ធ Ahmed Khalil របស់ក្រុមជម្រើសជាតិអារ៉ាប់រួមឯណោះទេ។
យោងតាមការស្រាវជ្រាវរបស់ International Federation of Football History and Statistics បានបង្ហាញឱ្យឃើញកាលពីម្សិលមិញនេះថា Khalil ជាខ្សែប្រយុទ្ធខ្លាំងជាងគេលើលោកនេះ ដែលរូបគេអាចនឹងឈ្នះពានរង្វាន់ ‘World’s Top Goalscorer’ ក្នុងឆ្នាំនេះ។
ការលើកឡើងនេះដែរ គឺសំអាងលើការរកគ្រាប់បាល់នៅក្នុងការប្រកួតពានរង្វាន់អន្តរជាតិក្នុងឆ្នាំនេះតែម្តង ដោយមិនគិតពីការប្រកួតមិត្តភាពអ្វីឡើយ (ប្រកួតឲ្យ ជម្រើសជាតិ និងឲ្យក្លិបក្នុងពានរង្វាន់អន្តរជាតិ មិនមែនលីកក្នុងស្រុកនោះឡើយ)។
គិតត្រឹមពេលនេះ ខ្សែប្រយុទ្ធ Khalil រកបាន១៣គ្រាប់ហើយ ច្រើនជាង Neymar បាន៩គ្រាប់ Ronaldo បាន៨គ្រាប់និង Messi បាន៧គ្រាប់។
ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំខាងលើបច្ចុប្បន្នលេងនៅក្លិប Al-Ahli ដោយ១៣៣ប្រកួត រកបាន៥២គ្រាប់ ចំណែកឯនៅជម្រើសជាតិវិញ កីឡាករពាក់អាវលេខ១១រូបនេះចូលលេងឈុតធំនៅឆ្នាំ២០០៨ ដោយតាំងពីនោះមកបង្ហាញខ្លួនបាន៧១ប្រកួត រកគ្រាប់បាល់បាន៣៤គ្រាប់៕

Post a Comment