GuidePedia

0
នៅក្នុងមហាសន្និបាតវិសាមញ្ញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីម្សិលមិញនេះ អង្គសន្និបាត បានសម្រេចតែងតាំងជាផ្លូវការ នូវសមាជិក ប្រតិបត្តិថ្មី០២រូប និងអគ្គលេខាធិការរង ០១រូប ។


សមាជិកប្រតិបត្តិ និងអគ្គលេខាធិការរងថ្មីនេះរួមមាន លោក ថាង ហ្គោដុង (TANG GORDON) ជាសមាជិកប្រតិបត្តិ និងអនុប្រធាន គណៈកម្មាធិការជាតិអូឡាំពិ កកម្ពុជា, លោកស្រី ម៉ក់ វណ្ណស៊ីថា ជាសមាជិកប្រតិបត្តិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក តែម ម៉ឺន ជាអគ្គលេខាធិការរង និងជាសមាជិក ប្រតិបត្តិ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ថាង ហ្គោដុន (ទទួលបានសញ្ជាតិខ្មែរកាលពីអំឡុងខែមីនា ឆ្នាំ២០១៥) បច្ចុប្បន្នលោកជាប្រធានក្រុមហ៊ុន American Pacific International Capital (APIC) និង ជានាយកក្រុមហ៊ុន Sing Haiyi Group LTD. និងប្រធានសហព័ន្ធកីឡាទូកក្តោងកម្ពុជាផងដែរ។ ចំណែក លោកស្រី ម៉ក់ វណ្ណស៊ីថា ដែលបច្ចុប្បន្ន ជាអភិបាល រងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការស្រ្តី និងកីឡា នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា។

ពិធីប្រកាសសមាជិកថ្មីទាំងនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជន និងកីឡា ប្រធាន និងតំណាងសហព័ន្ធកីឡាជាតិ ដែលជាសមាជិក គណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា ក៏ដូចជាមានការចូលរួមជាកិត្តិយសពីសំណាក់លោក NG SER MIANG សមាជិកគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) និងជាប្រធានគណៈកម្មាការ ហិរញ្ញវត្ថុ របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិផងដែរ៕

Post a Comment

 
Top