GuidePedia

0
អ្នក​គាំទ្រ​ប្រេស៊ីល​មួយ​ចំនួន​​នៅ​​សហរដ្ឋ​អាមេរិក ដំបូង​ឡើយ​មាន​អារម្មណ៍​មិន​សូវ​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ថា​ពួកគេ​ទិញ​សំបុត្រ​អស់ ៧៥០​ដុល្លារ​មិន​បាន​ឃើញ​ Neymar ​ចូល​លេង​ក្នុង​ការ​ប្រកួត​មិត្តភាព​​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាមេរិក។ តែ​ក្រោយ​មក​នៅ​នាទី​៤៦ ​ប្រុស​ស្អាត​រូប​នេះ​ត្រូវ​បាន​ដូរ​ចូល​ហើយ​ស៊ុត​បាន​២​គ្រាប់​ទៀត ទើប​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​វិញ។


ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​ជម្រើស​ជាតិ​អាមេរិក​ និង​ប្រេស៊ីល​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ៤-១ ​កាល​ពី​ព្រឹកមិញ​នេះ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​រួម​ទស្សនា​កា​ប្រកួត ដែល​អ្នក​ខ្លះ​ជា​អ្នក​គាំទ្រ​របស់ Neymar ​ហើយ​ចង់​មើល​ Idol ​របស់​ខ្លួន​ជាប់​ជម្រើស​១១​នាក់​ដំបូង​វិញ។

គួរ​ឱ្យ​សោកស្ដាយ លោក Dunga ​នៅ​តែ​មិន​ដាក់​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ក្នុង​ជម្រើស​ដំបូង​ដដែល ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ អ្វី​គ្រប់​យ៉ាង​បាន​ត្រលប់​មក​សភាព​ល្អ​វិញ បន្ទាប់​ពី​កីឡាករ​ក្រុម Barcelona ​បាន​ប្ដូរ​ចូល​នៅ​នាទី​៤៦​ជំនួស Willian ​ហើយ​រក​គ្រាប់​បាល់​បាន​ភ្លាម​នៅ​នាទី​៥១​ដោយ​បាល់​ប៉េណាំងទី ​និង​នាទី​៦៧ ដោយ​ការ​ស៊ុត​ប្រើ​បច្ចេកទេស​សុទ្ធសាធ។



Post a Comment

 
Top