អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Jose Mourinho អាចនឹងប្រឈមមុខការដាក់បម្រាមចំនួន៥ប្រកួត បន្ទាប់ពីត្រូវសមាជិកសាធារណៈមួយរូបប្តឹងគាត់ថាបានប្រើភាសាអាសអាភាសបំពានទៅលើអតីតអ្នកគ្រូពេទ្យប្រចាំក្រុម Eva Carneiro របស់ Chelsea ដែលត្រូវបានបណ្តេញចេញ។ នេះបើយោងតាមសារព័ត៌មានរបស់អង់គ្លេសបានចេញផ្សាយកាលពីថ្ងៃសុក្រម្សិលមិញ។
សមាគមបាល់ទាត់អង់គ្លេស (FA) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា៖ «បានទទួលការស៊ើបអង្កេតទាក់ទងទៅនឹងការចោទប្រកាន់ថាមានឧប្បត្តិហេតុមួយក្នុងអំឡុងពេលនៃការប្រកួតក្របខ័ណ្ឌ Premier League រវាងក្រុម Chelsea និង Swansea នៅថ្ងៃទី ៩ ខែសីហា»។ ប៉ុន្តែ FA មិនបានធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទៀតនោះទេ។
លោក Mourinho បានខឹងសម្បារ និងបានធ្វើការរិះគន់ទៅលើអ្នកគ្រូពេទ្យ Carneiro ភ្លាមៗពេលដែលនាងបានរត់ចូលទីលានដើម្បីទៅព្យាបាលតារាវ័យក្មេងអន្តរជាតិបែលហ្ស៊ិក Eden Hazard ក្រោយស្នើដោយលោកអាជ្ញារកណ្តាល Michael Oliver ក្នុងអំឡុងពេលក្រុមទាំងពីរជិតចប់ការប្រកួត។
បើពិនិត្យលើវីដេអូបានចាក់ផ្សាយតាមទូរទស្សន៍ Sky Sports បានបង្ហាញថាលោក Mourinho បានស្រែកដោយកំហឹងខណៈពេលសម្លឹងទៅអ្នកគ្រូពេទ្យ Carneiro ពីបន្ទាត់សម្រាប់គ្រូបង្វឹកឈរ។ បន្ទាប់មកអ្នកទាំងពីរបានប៉ះពាក្យសម្តីខណៈដែល Carneiro ត្រឡប់មកវិញ។
សូមបញ្ជាក់ថាបើតាមច្បាប់ក្របខ័ណ្ឌ FA កីឡាករ និងគ្រូបង្វឹកអាចត្រូវបានទទួលការដាក់ទណ្ឌកម្មប្រសិនបើបានប្រើភាសា «វាយប្រហារ កាយវិការប្រមាថ ឬការរំលោភបំពាន» ជាដើម។ ក្នុងករណីធ្ងន់ធ្ងរនឹងត្រូវអនុវត្តការពិន័យអប្បរមាព្យួរ៥ប្រកួត។
បើយោងតាមរបាយការណ៍ FA បានត្រូវគេបង្ខំឲ្យធ្វើការស៊ើបអង្កេតតាមពាក្យបណ្តឹងដែលបានធ្វើឡើងនៅប៉ុន្មានថ្ងៃកន្លងមកនេះ៕

Post a Comment