GuidePedia

0
មុន​ពេល​នៃ​ការ​បិទ​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​ក្តៅ​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​​របស់ ​ប៊ែលហ្សិក ​កីឡាករ Adnan Januzaj របស់​ក្រុម Manchester United បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុម​ខ្លាំង Borussia Dortmund របស់​អាល្លឺម៉ង់​សម្រាប់​កិច្ច​សន្យា​ខ្ចី​ជើង​រយៈ​ពេល​១​ឆ្នាំ។


ខ្សែ​បម្រើ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​ ប៊ែលហ្សិក ​វ័យ ​២០ ​ឆ្នាំ​បាន​​មក​ចូល​រួម​ក្នុង​យុទ្ធនាការ World Cup ឆ្នាំ ២០១៤ នៅ​ប្រេស៊ីល​នោះ ធ្លាប់​បង្ហាញ​ខ្លួន​ឲ្យ​បិសាច​ក្រហម​សរុប​ ៤៧ ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League។

ចំណែក​ឯ ​កីឡាករ Hernandez ដែល​ត្រូវ​បាន​ក្រុម Real Madrid ខ្ចី​ជើង​ទៅ​លេង​នៅ​ទឹក​ដី ​អេស្បាញ​ រយៈពេល​មួយ​រដូវ​កាល​នោះ បាន​យល់​ព្រម​ចុះ​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ក្នុង​តម្លៃ​ខ្លួន ​១១​ លាន​ដុល្លារ​ជាមួយ​ក្រុម Bayer Leverkusen ក្នុង​ក្របខ័ណ្ឌ Bundesliga។ របស់​អាល្លឺម៉ង់។

ដោយឡែក កីឡា​ករ​ទី​ ៣ ​ដែល​ត្រូវ​បាន​បិសាច​ក្រហម​រុញ​ចេញ​ដែរ​នោះ​ គឺ​អ្នក​ចាំទី​បម្រុង Anders Lindegaard ដែលត្រូវ​ទៅ​ចូល​រួម​ជាមួយ​ West Bromwich Albion។

លោក Tony Pulis អ្នក​ចាត់ការ​ក្រុម West Bromwich Albion បាន​ទាក់ទង​យក​អ្នក​ចាំទី​សញ្ជាតិ​ ដាណឺម៉ាក ​រូប​នេះ ក្រោយ​ពេល​ដែល​មិន​អាច​ចរចា​​ត្រូវ​រ៉ូវ​គ្នា​អំពី​ការ​ដំ​ឡើង​តម្លៃ​ខ្លួន​ជាមួយ​អ្នក​ចាំទី David Marshall របស់ខ្លួន​នា​បច្ចុប្បន្ន​បាន​នោះ។

Lindegaard បាន​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ពីរ​ឆ្នាំ​ជាមួយ​នឹង West Bromwich Albion បន្ទាប់​ពី​ត្រូវ​បាន​លោក Louis van Gaal អនុញ្ញាត​ឲ្យ​ចាក​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន (free transfer)៕

Post a Comment

 
Top