រដូវកាលទិញ-ដូរកីឡាករ លើកទី២ ប្រចាំឆ្នាំ ២០១៥ នេះនឹងត្រូវបិទបញ្ចប់ទៅវិញហើយនារាត្រីអង្គារ ទី០១ ខែកញ្ញាយប់នេះ គ្រាដែលការដោះដូរនៅ Premier League របស់អង់គ្លេសមានការចំណាយច្រើនជាងគេរហូត ដល់ទៅ៦៨០លានផោន មានការកើនឡើង ៤% បើប្រៀបទៅនឹងឆ្នាំ២០១៤ ៨៣៥លានផោន ។
សម្រាប់ការដោះដូរកីឡាករលើកទី២នេះ កីឡាករ Kevin de Bruyne បានឈរនៅចំណាត់ថ្នាក់លេខ១ដែលមានតម្លៃ ខ្លួន៥៥លានផោនថ្លៃជាងគេនៅអង់គ្លេស ដែលត្រូវបានក្លឹប Manchester City ទិញពីក្លឹបអាល្លឺម៉ង់ Wolfsburg ខ្ពស់ជាងខ្សែប្រយុទ្ធដូចគ្នា Raheem Sterling ដែល Man City ទិញពីក្លឹប Livepool មានតម្លៃតែ៤៤លានផោនប៉ុណ្ណោះ ក្នុងចំណោមកីឡាករសំខាន់ៗទាំង៧រូបដែលទិញមកដើម្បីលើកពាន Premier League នារដូវកាលនេះ ។
ក្រោយពីលក់កីឡាករអង់គ្លេស Sterling ទៅឲ្យ Man City, Liverpool បានចំណាយលុយ៣២.៥លានផោន ដើម្បី ទិញខ្សែប្រយុទ្ធ Christian Benteke លំដាប់លេខ១ ពីក្លឹប Aston Villa លេងនៅ Premier League ដូចគ្នា ក្រៅពីកី ឡាករ Roberto Firmino មានតម្លៃ ២៩លានផោនឈរនៅលេខ២ និង Nathaniel Clyne មានតម្លៃ១២លានផោន បានឈរនៅលេខ៣ ។
ងាកមកមើលក្លឹប Manchester United វិញទិញបានកីឡាករសំខាន់ៗរហូតដល់៥រូប ក្នុងនោះដែរមាន Memphis Depay, Matteo Darmain, Bastian Schweinsteiger, Morgan Schneiderlin និងអ្នកចាំទី Sergio Romero ជនជាតិអាហ្សង់ទីន ក្រៅពីបានលក់ចេញ៤នាក់ដែរគឺកីឡាករ Javier Hernandez, Jonny Evans, Adnan Januzaj និងអ្នកចាំទី Anders Lingaard គ្រាដែល Chelsea ទិញបាន Pedro និង Baba Rahman ៕

Post a Comment