GuidePedia

0
កាល​បរិច្ឆេទ​ការ​លក់​ទិញ ​និង​ដោះ​ដូរ​កីឡាករ ​នៅ​តំបន់​អឺរ៉ុប​ ត្រូវ​បាន​ផុត​កំណត់ ​កាល​ពី​ល្ងាច​ថ្ងៃ ​ទី ​១​ ខែ​កញ្ញា ​ម្សិលមិញ​ទៅ​ហើយ ​ខណៈ​ពេល​ក្លឹប​ជា​ច្រើន​នៅ​អង់គ្លេស ​ពិសេស​ក្លឹប​នៅ​ក្រប​ខណ្ឌ​ Premier League ក៏​បាន​ចំណាយ​លុយ​ដ៏​គ្រាក់ៗ​របស់​ខ្លួន​តាម​ ប្រមាញ់​ និង​ទិញ​កីឡាករ​ដែល​ពួក​គេ​ចង់​បាន​ជា​ច្រើន​នាក់​ផង​ដែរ។


តាម​ប្រភព​គេហទំព័រ​ 101 Greatgoal បាន​ចុះ​ផ្សាយពី ​ក្លឹប​បង​ប្អូន​ត្រកូល​ Manchester ទាំង​ពីរ​គឺ ​ជា​ក្លឹប​ដែល​ចាយ​លុយ​មិន​ស្រណោះ​ ក្នុង​ការ​ទិញ​កីឡាករ​មក​ពង្រឹង​ខ្លួន​នៅ​រដូវកាល​ថ្មី។ ក្លឹប​ទាំង​ពីរ​នោះ​គឺ​ Manchester City​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១ ដោយ​ចំណាយ​លុយ​ដល់​ទៅ​ ១៥៤.លាន​ដុល្លារ​ ដើម្បី​ទិញ​កីឡាករ​ថ្មី​ក្នុង​នោះ​គឺ​ Raheem Sterling, Kevin De Bruyne និងNicolas Otamendi.........។​ ចំណែក​ក្លឹប​អ្នក​ជិត​ខាង​ Manchester United ស្ថិត​នៅ​លេខ​ពីរ​ដោយ​ចំណាយ​លុយ​៦៥.៧​លាន​ដុល្លារ។

ដោយ​ឡែក​ក្លឹប​ Newcastle United, Chelsea និង ​ក្លឹប​ចំណូល​ថ្មី​ Watford ស្ថិត​នៅ​លំដាប់​ទី​៣​ទី​៤​និង​ទី​៥​ ស្រប​ពេល​ កាំភ្លើង​ធំ​ Arsenal ចាយ​លុយ​ត្រឹម​តែ​ ១៦​លាន​ដុល្លារ​ស្ថិត​ក្នុង​លំដាប់​ទី​១៥​។

ចង់​ដឹង​ច្បាស់​សូម​មើល​តារាង​ខាង​ក្រោម៖​

Post a Comment

 
Top