អ៊ុំ ចំរើន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ បានក្លាយជាម្ចាស់ខ្សែក្រវាត់កំពូលអ្នកប្រដាល់លេខ១Kubotaទម្ងន់៦៧គីឡូក្រាមបន្ទាប់ពីបានឈ្នះសរ រាជសីហ៍អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរក្នុងទឹកទី២ទាំងវេទនាដោយសារតែត្រូវសរ រាជសីហ៍ វាយថែមកែងត្រូវពីក្រោយក្បាលនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រលើសង្វៀនបាយ័នបឹងស្នោ ថ្ងៃទី០៦ កញ្ញា ២០១៥នេះ។
ចំរើន ត្រូវអាជ្ញាកណ្តាលរាប់ដល់ដប់ តែគេមិនអាចក្រោកបន្តការប្រកួតទៀតបានឡើយ ក្រោយពីត្រូវកែងរបស់សរ រាជសីហ៍ វាយល្មើសបទបញ្ជាប្រកួតដែលហាមមិនឲ្យវាយពីខាងក្រោយក្បាលនោះ។ ទោះជាចង់ឬមិនចង់ អ៊ុំ ចំរើន គេមិនក្រោកបន្តការប្រកួតទៀតឡើយ គឹដេកយកឈ្នះហើយ ព្រោះគេជាអ្នករងគ្រោះ ឯសរ រាជសីហ៍ជាអ្នកល្មើស ដែលត្រូវតែចាញ់ដោយស្វ័យប្រវត្តិនោះ ។ អាជ្ញាកណ្តាលក្រោយពីរបស់អ៊ុំ ចំរើនដល់ដប់ហើយ ក៏បានចាប់ដៃព្រមានចំពោះសរ រាជសីហ៍ ដោយអោយសរ រាជសីហ៍ចាញ់អ៊ុំ ចំរើនក្នុងទឹកទី២នេះ។
លោកឧត្តមសេនីយ តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់ បានមានប្រសាសន៍ថា សរ រាជសីហ៍ ធ្វើខុសច្រើនដងហើយក្នុងការវាយថែមកែងទៅលើអ៊ុំ ចំរើននេះ ។ ក្នុងទឹកទី១ រាជសីហ៍វាយថែមកែងម្តងទៅហើយ ហើយត្រូវអាជ្ញាកណ្តាលព្រមាននិងដកពិន្ទុ និងមកដល់ទឹកទី២នេះ គេ(រាជសីហ៍)ធ្វើខុសម្តងទៀតដោយវាយកែងពីក្រោយក្បាលចំរើន ម្ល៉ោះហើយរាជសីហ៍ត្រូវតែចាញ់យ៉ាងដូច្នេះហើយ។
ទោះជាយ៉ាងណា ការបំពាក់ខ្សែក្រវាត់និងប្រគល់ពាន បានប្រព្រឹត្តធ្វើចប់ចុងចប់ដើម ដោយអ៊ុំ ចំរើនទទួលបានខ្សែក្រវាត់កំពូលជើងឯកគូបូតាទម្ងន់៦៧គ.ក្រ និងបានលុយរង្វាន់ចំនួន១០លានរៀលស្មើនិង២.៥០០ដុល្លារអាមេរិក ជាមួយនឹងទទួលបានប្រាក់ខែបីខែក្នុងមួយខែ១៥០ដុល្លារថែមទៀត ។
ចំណែក សរ រាជសីហ៍ដែលចាញ់បានទទួលចំណាត់ថ្នាក់លេខ២ នោះ ទទួលបានប្រាក់រង្វាន់៦ លានរៀលស្មើ១.៥០០ដុល្លារ ។ ចំពោះ ឯម ខ្លឹមខ្មៅអ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យ ដែលទទួលបានចំណាត់ថ្នាក់លេខ ៣វិញនោះបានរង្វាន់ចំនួន៤លានរៀល ស្មើ១.០០០ដុល្លារ ហើយសូយ យក្សតឿលេខ៤ ទទួលបាន២លាន៤សែនរៀលស្មើ ៦០០ដុល្លារ។
ចំពោះ ការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ នៅពេលជាមួយគ្នានេះដែរ អ្នកប្រដាល់ឡៅ ចន្ទ្រាក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១បានផ្តួលអ្នកប្រដាល់ថៃJokkie Petch Pracha Fight អោយសន្លប់ក្នុងទឹកទី៣។
សង្វៀនស្ទឹងមានជ័យចំពោះអ្នកប្រដាល់សល់ ពិសិដ្ឋ ក្លឹបកុសលកីឡា ដែលឡើងជម្រះបញ្ជីជាមួយសួង សុវណ្ណថា អ្នកប្រដាល់ក្លឹបក្រសួងការពារជាតិលើសង្វៀនស្ទឹងមានជ័យព្រឹកថ្ងៃអាទិត្យនោះ បានយកឈ្នះសុវណ្ណថាដោយពិន្ទុប្រផិតប្រផើយ ។ សុវណ្ណថា ចូលមិនចុះជាមួយសល់ពិសិដ្ឋឡើយក្នុងការប្រកួតប្រាំទឹកនេះ គឺចាញ់ទាំងកណ្តាប់ដៃ ចាញ់ទាំងជង្គង់ របស់ពិសិដ្ឋ ។
រីឯ ឌុច ឌួង អ្នកប្រដាល់ក្លឹបតាឡីដំរីមានរិទ្ធវិញ បានចាញ់ក្រោមកណ្តាប់ដៃរបស់ចាន់ រក្សា អ្នកប្រដាល់ក្លិបអេភូថងកីឡា ដោយពិន្ទុ ។ ចំណែកឯម ម៉ូលី អ្នកប្រដាល់ក្លឹបឫទ្ធីពោធិសែនជ័យ ប្រកួតឈ្នះវាយោ វ៉ាន់ឌី អ្នកប្រដាល់ក្លឹបពន្លឺវិបុលរិទ្ធីដោយពិន្ទុ។
ដោយឡែក ការប្រកួតប្រដាល់ជាលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជា-ថៃ នៅសង្វៀន ស្តឺងមានជ័យយប់ថ្ងៃអាទិត្យទី២៨ធ្នូនេះដែរ អ្នកប្រដាល់កម្ពុជាឈ្នះថៃទាំងពីរនាក់។
កែវ រំចង់ អ្នកប្រដាល់ជើងខ្លាំងក្លឹបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យ បានផ្តួលអ្នកប្រដាល់ថៃAeaw Lukmatulee អោយចុះចាញ់នៅក្នុងទឹកទី៤ ហើយចាន់ ស៊ីណាត អ្នកប្រដាល់កម្ពុជាក្លឹបនិរោធមានជ័យ បានយកឈ្នះថៃSupermac Lukmatulee ដោយពិន្ទុ។ ចំណែកឯម ខ្លឹមខ្មៅ អ្នកប្រដាល់ក្លឹបឫទ្ធីពោធិសែនជ័យ វិញ បានប្រកួតឈ្នះធី តុងហ៊ី អ្នកប្រដាល់ក្លឹបសាលវ័ន្តកីឡាដោយពិន្ទុ ។
ចំពោះអ្នកប្រដាល់ឡៅ ចន្ទ្រា ក្លឹបកងទ័ពឆ័ត្រយោង៩១១ វិញ បានវាយឈ្នះឈឿន ឆៃដែន អ្នកប្រដាល់ក្លិបនិរោធមានជ័យដោយពិន្ទុកាលពីល្ងាចថ្ងៃសៅរ៍ទី២៧ធ្នូលើសង្វៀនស្ទឹងមានជ័យនេះដែរ ។
ឈាន រស្មី អ្នកប្រដាល់ក្លឹបបង្ក្រាបគ្រឿងញៀនខេត្តរតនគិរី វាយចាញ់ឃីម សាវ៉េត អ្នកប្រដាល់ក្លិបព្រះខ័នរាជដោយពិន្ទុ ខណៈមាស ឆូយ ក្លឹបសុភានូមានជ័យ ក៏វាយចាញ់អ៊ុំ កំសត់ អ្នកប្រដាល់ក្លឹបព្រៃទទឹងខេត្តបាត់ដំបងដោយពិន្ទុដែរ។
ពុទ្ធផនកុសលឈ្នះហ៊ឹម សារ៉ាន់ ឯ សល់ ប៊ុនហ៊ូវចាញ់ឯម វិចិត្រក្នុងជម្រុះខ្សែក្រវាត់LEOជុំទី៥ ក្នុងការប្រកួតជម្រុះជុំទី៥ ឈានទៅដណ្ដើមខ្សែក្រវាត់Leoទម្ងន់៦៧គីឡូក្រាម កាលពីល្ងាចថ្ងៃអាទិត្យទី០៦កញ្ញា ២០១៥ នៅលើសង្វៀនបាយ័នបឹងស្នោនេះដែរ ពុទ្ធ ផនកុសលអ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡាបានវាយឈ្នះអ្នកប្រដាល់ហ៊ឹម សារ៉ាន់ សមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុ ក្រោយពីវាយគ្នាប្រាំទឹកពេញនោះ។
ជាមួយនឹងជ័យជំនះនេះ ធ្វើឲ្យផនកុសល ប្រកួត៥លើក ឈ្នះ៣ ចាញ់២ប្រកួត មាន១១ពិន្ទុ ឯ ហ៊ឹម សារ៉ាន់ ៥ប្រកួតដូចគ្នា ឈ្នះ៣ប្រកួតចាញ់២ប្រកួតមាន១១ពិន្ទុដែរ ។
ចំពោះការប្រកួតជម្រុះមួយគូទៀតនោះ អ្នកប្រដាល់សល់ ប៊ុនហ៊ូវ ក្លិបកុសលកីឡា បានបោះបង់ចោលការប្រកួតនៅក្នុងទឹកទី២ ដោយសារតែមិនអាចទប់ជាមួយ ឯម វិចិត្រ អ្នកប្រដាល់ក្លិបឫទ្ធីពោធិសែនជ័យបាន។ ចាញ់មួយប្រកួតនេះទៀត នាំអោយ៥ប្រកួតរបស់សល់ ប៊ុនហ៊ូវ ចាញ់ទាំង៥ ប្រកួត បាន៥ពិន្ទុ ។ រីឯ៥ប្រកួតរបស់វិចិត្រ ឈ្នះ៣ ចាញ់២ ប្រកួត មាន១១ ពិន្ទុ។
ចំពោះគូក្រៅពីគូខ្សែក្រវាត់នោះ ចាន់ ឆាយម៉ៅ អ្នកប្រដាល់ក្លិបនិរោធមានជ័យ ប្រកួតចាញ់ផាន់ ចំណាន អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរីដោយពិន្ទុ ខណៈប៊ី ចាន់រ៉ុង ក្លិបព្រះខ័នរាជចាញ់ខឹកសុខឿន អ្នកប្រដាល់ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ក្នុងទឹកទី២។
បឺត ខាំ ឈ្នះKla Khunserkឯពេជ្រ សីហា ឈ្នះPlang Chorkក្នុងជម្រុះខារ៉ាបាវ អ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជា២រូប បានវាយឈ្នះអ្នកប្រដាល់ថៃទាំងពីរនាក់ ក្នុងការជួបប្រកួតគ្នា ក្នុងព្រឹត្តិការណ៍ជម្រុះដណ្តើមខ្សែក្រវាត់ខារ៉ាបាវវគ្គII ទម្ងន់៦៩គីឡូក្រាម នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នាយប់ថ្ងៃអាទិត្យទី០៦កញ្ញា នេះ។
បឺត ខាំអ្នកប្រដាល់ក្លិបសាលវ័ន្តកីឡា បានផ្តួលKla Khunserkអ្នកប្រដាល់ថៃ អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៤ ។ ជាមួយនឹងជ័យជំនះនេះ នាំអោយបឺត ខាំ គេវាយឈ្នះ៣ជាប់ៗគ្នា បាន៩ពិន្ទុ ។ចំណែក អ្នកប្រដាល់ថៃ Kla Khunserk នេះ ៣ប្រកួត គេឈ្នះ១ ចាញ់២ប្រកួត គឺបាន៥ពិន្ទុ ។
ពេជ្រ សីហា អ្នកប្រដាល់ជើងខ្លាំងនៃសមាគមកីឡាក្រសួងការពារជាតិ ក៏បានផ្តួលអ្នកប្រដាល់ថៃឈ្មោះPlang Chorkអោយសន្លប់ក្នុងទឹកទី៣ដែរ ។ អ្នកប្រដាល់ថៃនេះ សន្លប់ដោយសារកែងរបស់សីហា។
ជាមួយនឹងការបរាជ័យនេះ ធ្វើអោយអ្នកប្រដាល់ថៃPlang Chork ៣ប្រកួតចាញ់ទាំងបីប្រកួត បាន៣ពិន្ទុ ។ ឯ ៣ប្រកួតរបស់សីហា ឈ្នះ១ ចាញ់២ប្រកួត បាន៥ពិន្ទុ។
ម៉នរិទ្ធីឈ្នះពានបាយ័នទម្ងន់៥៤គ.ក្រឆ្នាំ២០១៥ការប្រកួតជម្រុះដណ្តើមពានអនុស្សាវរីយរីទូរទស្សន៍បាយ័នទម្ងន់៥៤គីឡូក្រាមលើក ទី៦ ឆ្នាំ២០១៥ នៅលើសង្វៀនស្ទឹងមានជ័យនេះដែរ កាលពីល្ងាចថ្ងៃសៅរិ៍ ទីបំផុតបានធ្លាក់ទៅលើម៉ន រិទ្ធី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក។
មានអ្នកប្រដាល់ទម្ងន់៥៤គ.ក្រ ចំនួន៤រូប ដែលត្រូវចូលរួមប្រកួតដណ្ដើមយកពានរង្វាន់នេះ។ ក្នុងនោះ មាន សយ សី អ្នកប្រដាល់ក្លិបពន្លឺវិបុល ,គួន សុវណ្ណះ អ្នកប្រដាល់ក្លិបសុភានូមានជ័យ , យ៉ុន ដារ័ត្ន អ្នកប្រដាល់ក្លិបតាឡីដំរីមានរិទ្ធ និង ម៉ន រិទ្ធី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ។
ក្នុងការប្រកួតជម្រុះលើកដំបូង ម៉ន រិទ្ធី គេបានប្រកួតឈ្នះយ៉ុន ដារ័ត្ន ក្លិបតាឡីដំរីមានរិទ្ធ ដោយពិន្ទុ ។ ហើយនៅពេលប្រកួតផ្តាច់ព្រ័ត្រ នោះ ម៉ន រិទ្ធី គេបានយកឈ្នះសយ សី ក្លិបពន្លឺវិបុលរិទ្ធីដោយពិន្ទុ ធ្វើឲ្យគេឈ្នះបានពានអនុស្សាវរីយ៍ទូរទស្សន៍បាយ័នលើប្រភេទទម្ងន់៥៤គីឡូក្រាមលើកទី៦នេះ ។
គួរបញ្ជាក់ថា សយ សី មុននឹងឡើងមកជួបម៉ន រិទ្ធីនេះ គេបានវាយឈ្នះគួន សុវណ្ណក្លិបសុភានូមានជ័យដោយពិន្ទុ នៅក្នុងការប្រកួតជម្រុះដំបូងនោះ៕

Post a Comment