កីឡាករ Jason Day បានឈ្នះពានក្នុងកម្មវិធី USPGA Tour ជាលើកទី ៧ របស់គេកាលពីថ្ងៃអាទិត្យដើម្បីដណ្តើមបានចំណាត់ថ្នាក់លេខ ១ នៅលើតារាងពិភពលោក និង ជាកីឡាករទី ៣ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះក្នុងការទទួលបានចំណាត់ថ្នាក់កំពូលរបស់កីឡាវាយកូនគោលនេះ។
កីឡាករសញ្ជាតិអូស្ត្រាលី វ័យ ២៧ ឆ្នាំរូបនេះ បានធ្វើបានយ៉ាងល្អជាបន្តបន្ទាប់ ដើម្បីរកបានពិន្ទុចំនួន ៦៩ នៅថ្ងៃចុងក្រោយ និងដើម្បីទទួលជ័យជម្នះដោយការនាំមុខ ៦ ឈើក្នុងព្រឹត្តិការណ៍ BMW Championship ដែលជាយុទ្ធនាការទី ៣ ក្នុងចំណោមយុទ្ធនាការបួនក្នុងវគ្គជម្រុះនៃពានរង្វាន់ FedEx Cup។
Day ដែលបានឈ្នះពាន ៤ ក្នុងចំណោមយុទ្ធនាការ ៦ លើកចុងក្រោយរបស់គេ ក្នុងនោះរាប់បញ្ចូលទាំងការឈ្នះពានរង្វាន់ធំជាលើកទី ១ របស់គេក្នុងព្រឹត្តិការណ៍ PGA Championship កាលពីខែមុនដែរនោះ បានឲ្យដឹងថា៖ «អ្វីដែលខ្ញុំចង់បានគឺការឈ្នះ។ កាលពីថ្ងៃម្សិលមិញ និងថ្ងៃនេះពិតជាការប្រកួតដ៏ស្វិតស្វាញបំផុត។ ខ្ញុំត្រូវតែលេងឲ្យអស់ពីលទ្ធភាពរបស់ខ្ញុំ»៕

Post a Comment