GuidePedia

0
ខ្សែ​ប្រយុទ្ធ​ក្លឹប​តោ​ខៀវ​ Chelsea កីឡាករ Diego Costa ត្រូវ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ ចោទ​ប្រកាន់​ពី​បទ ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ ពេល​ក្លឹប​របស់​ខ្លួន​ប្រកួត​ឈ្នះ Arsenal កាល​ពី​ថ្ងៃ​សៅរ៍។ តាមការពិន័យ​នេះ កីឡាករ​ជម្រើស​ជាតិ​អរេស្ប៉ាញ​រូប​នេះ​នឹងត្រូវ​ផ្អាកមិន​ឲ្យ​លេង​បាល់៣​ប្រកួត។


គេហទំព័រ ​BBC បាន​ផ្សាយ​ថា​ អំឡុង​ការ​ប្រកួត​នោះ ​Costa ដែល​មាន​វ័យ​២៦​ឆ្នាំ​បាន ​ទះ​កំផ្លៀងនិង រុញផ្ដួល ​ខ្សែ​ការពារ​កណ្ដាល ​របស់​កាំភ្លើង​ធំ​ Laurent Koscielny មុន​ពេល​ប៉ះ​ទង្គិច​ជាមួយ​​ Gabriel ហើយ​បាន​ធ្វើ​ខ្សែ​ការពារ​រូប​នេះ​ ទទួល​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ទៀត​ផង។


បន្ថែម​ពី​នេះ​ទៀត​នោះ​ FA ក៏​បាន​ចោទ​ប្រកាន់​ទៅ​កាន់​ Gabriel Paulista ផង​ដែរ​ ពី​បទ​ប្រព្រឹត្តិ​អំពើ​មិន​សម​រម្យ​ ហើយ​ក្លឹប​ទាំង​ពីរ​ក៏​ត្រូវ​បាន​ពិន័យ​ ​ពី​បទ​បណ្ដោយ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង​ក្នុង​ការ​ប្រកួត​ដោយ​មិន​មានការហាមឃាត់។

Post a Comment

 
Top