GuidePedia

0
Floyd Mayweather ​បាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​​ថា​ Manny Pacquiao ​គឺ​ជា​អ្នក​ប្រដាល់​ខ្លាំង​ជាង​គេ​លើ​លោក​នេះ បន្ទាប់​ពី​រូប​គេ​ឈប់​ឡើង​សង្វៀន ​និង​ប្រកាស​​ចូល​និវត្តន៍​ទៅ។


ក្នុង​សន្និសីទកាសែត​មុន​ការ​ប្រកួត​ជាមួយ Andre Berto ​អ្នក​ប្រដាល់​ចាយ​លុយ​មិន​ស្ដាយ Floyd ​បាន​និយាយ​ពាក្យ​ក្នុង​ចិត្ត​ថា៖ “Pacman ​ជា​អ្នក​ប្រដាល់​ខ្លាំង​ជាង​គេ​លើ​លោក​ហើយ បន្ទាប់​ពី​ខ្ញុំ​ចូល​និវត្តន៍​ទៅ។ គាត់​ជា​អ្នក​ប្រយុទ្ធ​ដ៏​អស្ចារ្យ។ គាត់​គឺ​ជា​ម្ចាស់​ជើង​ឯក World Champion ​ហើយ​គាត់​ជា​ដៃ​គូ​ខ្លាំង​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ជួប។ បន្ទាប់​ពី​ប្រកួត​ថ្ងៃ​ទី​១២​នេះ​ទៅ ខ្ញុំ​នឹង​ប្រកាស​ចូល​និវត្តន៍។ ដូច្នេះ​លើ​លោក​នេះ​មាន​តែ​គាត់​ហើយ ដែល​ខ្លាំង​ជាង​គេ​នោះ”។

អ្នក​ប្រដាល់​សញ្ជាតិ​អាមេរិក​ខាង​លើ​បាន​យក​ឈ្នះ​ Pacquiao ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ដោយ​ឈ្នះ​ពិន្ទុ​ទាំង​ចម្រូងចម្រាស់​ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២ ។ ​ក្រោយ​ប្រកួត​នោះ Pacman ​បាន​ប្រាប់​ហេតុផល​ដល់​អ្នក​គាំទ្រ​ថា​មក​ពី​រូប​គេ​មាន​របួស​ស្មា​ទើប​មិន​អាច​ប្រើ​កម្លាំង​ឱ្យ​អស់​បាន បណ្ដាល​ឱ្យ​ចាញ់​ដូច្នេះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ការ​ចាញ់​មួយ​ប្រកួត​នោះ អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​រូប​នេះ​មិន​បោះបង់​ចោល​ឡើយ ដោយ​រូប​គេ​បាន​ស្នើសុំ Floyd ​ឡើង​សង្វៀន​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក​មិន​ព្រម​ទេ ហើយ​អះអាង​ថា​ប្រកួត​ជាមួយ Berto ​ជា​ប្រកួត​ចុង​ក្រោយ​ហើយ។

ចំពោះ​ប្រកួត​ចុងក្រោយ​របស់​អ្នក​ប្រដាល់​មាន​រហស្សនាម​ថា​ Money ​នៅ​ថ្ងៃ​សៅ​រ៍​នេះ​វិញ គឹ​មិន​សូវ​ជា​មាន​អ្នក​ចូល​ទស្សនា​ប៉ុន្មាន​នោះ​ទេ ដោយ​គិត​ត្រឹម​ថ្ងៃ​នេះ​នៅ​សល់​សំបុត្រ​ជាង​២​ពាន់​សន្លឹក​ទៀត​ឯ​ណោះ​ដែល​លក់​មិន​ទាន់​អស់៕

Post a Comment

 
Top