GuidePedia

0
ពេល​នេះ​ ក្លឹប​កំពូល​តារាង​ La Liga អ្នក​មាន​បុណ្យ Barcelona ត្រូវ​ធ្លាក់​មក​លេខ​ ៥​បណ្ដោះ​អាសន្ន​សិន ​បន្ទាប់​ពី​យប់​មិញ​ត្រូវ​ ក្រុម​មិន​សូវ​ល្បី ​Celta de Vigo​ លុត​ដល់​ទៅ​បួន​គ្រាប់ ​ទល់​និង​មួយ​គ្រាប់ ​ក្នុង​ការ​ប្រកួត​នា​យប់​ថ្ងៃ​ទី​២៣​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤​កន្លងមកនេះ។


លទ្ធផល​ដែល​មិន​នឹក​ស្មាន​នោះ​គឺ​ Barcelona អាច​ឲ្យ​​ Celta ទម្លាយ​សំណាញ់​ទី​​ដល់​ទៅ​បួន​គ្រាប់ ដោយ​រក​បាន​ដោយ​កីឡាករ​ Nolito នាទី​២៦ Iago Aspas នាទី​៣០​និង​៥៦ ​និង​ John Guidetti រក​បាន​មួយ​គ្រាប់​ទៀត​ដោយ​ John Guidetti នៅ​នាទី​៨៣​។ ខណៈ​មួយ​គ្រាប់​ជា​រង្វាន់​លួង​ចិត្ត​របស់​ក្រុម​លោក Luis Enrigue រក​បាន​ដោយ​ Neymar ​នៅ​នាទី​៨០។

ការ​ចាញ់​ដ៏​ស្ពឹក​មុខ​នេះ​ធ្វើ​ឲ្យ ​Barcelona ធ្លាក់​មក​ឈរ​ដំណែង​លេខ ​៥​ បណ្ដោះ​អាសន្ន​មាន​១២​ពិន្ទុ​ក្នុង​ដៃ ​ខណៈ​ Celta de Vigo ​ឡើង​មក​ឈរ​លេខ​២​វិញ​មាន​១៣​ពិន្ទុ ​ស្មើ​ក្លឹប​កំពូល​តារាង​ Real Madrid។



Post a Comment

 
Top