GuidePedia

0
កីឡាករខ្សែប្រយុទ្ធជួរមុខ Gareth Bale មិន អាចចូលលេងបានទេពេលក្រុមខ្លាំង Real Madrid ជួបក្រុម ភ្ញៀវ Granada ថ្ងៃសៅរ៍ ទី១៩ ខែកញ្ញានេះនៅ La Liga ដោយសារតែបញ្ហារបួសកំភួនជើង ពេលលេងក្នុង Champions League ។


តាមរយៈសារព័ត៌មាន ESPN បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធអន្តរជាតិវ៉េល Bale បានចូលលេងជាកីឡាករបម្រុង ពេលម្ចាស់ផ្ទះ Real Madrid បានបំបាក់ ក្រុមភ្ញៀវមកពីអ៊ុយក្រែន Shahtar Donetsk ៤-០ កាលពីក្នុង Champions League ថ្ងៃអង្គារដើមសប្តាហ៍នេះ និងមិនរកមិនបាន១គ្រាប់ទេ ពេលដែល Ronaldo ធ្វើបានគ្រាប់បាល់ហ៊ែតទ្រីក និង Benzema រកបានគ្រាប់ទី១នោះ ។

តែយ៉ាងណាមិញ អតីតកីឡាករក្លឹប Spurs របស់អង់គ្លេសមួយនេះបានទទួលរងរបួសកំភួនជើងទៅវិញ ក្រោយពេល បញ្ចប់ការប្រកួតពេញម៉ោង៩០នាទី និង មិនអាចជួយក្រុម Real Madrid បានទេថ្ងៃនេះ ដែលជាការរងរបួសបែបនេះ លើកទី៤ក្នុងការលេងនៅទឹកដីអេស្ប៉ាញរយៈពេល២ឆ្នាំមកនេះ តែក្លឹប Real មិនបានបញ្ជាក់ថានឹងជាសះស្បើយនៅ ពេលណានោះទេ ។

ទន្ទឹមនឹងនោះដែរ ក្លឹបក៏បានបញ្ជាក់ថា ខ្សែការពារជើងខ្លាំង Sergio Ramos ក៏អវត្តមានពីទីលានរយៈពេល១០ថ្ងៃ ឡើងទៅផងដែរ ដោយសារតែ រងរបួស ក្នុងអំឡុងពេលហ្វឹកហាត់នាម្សិលមិញនេះ ៕

Post a Comment

 
Top