GuidePedia

0
ក្រុមមេឃខៀវ Manchester City បាន ឡើងទៅឈរនៅកំពូលតារាង Premier League បណ្តោះអាសន្ន ក្រោយពេលទទួលបាន៣ពិន្ទុនៅថ្ងៃ បើកឆាកយប់មិញ នេះ តាមរយៈលត់ក្រុមម្ចាស់ផ្ទះ West Bromwich Albion ៣-០ មិនឲ្យងើបមុខរួច ។


ការប្រកួតបញ្ចប់សប្តាហ៍ទី១នៃ Premier League នេះដែរ ក្រុមរបស់លោក Manuel Pellegrini ធ្វើបានល្អមែនទែន និងមិនរបូតសូម្បី១គ្រាប់សោះនៅទឺកដី ក្រៅផ្ទះ ជាមួយនឹងការនាំមុខក្រុមម្ចាស់ផ្ទះ ២-០ ផងដែរនៅនាទីទី៩ និងនាទីទី ២៤ ពីការធ្វើបានសម្រេចដោយកីឡាករខ្សែប្រយុទ្ធ Yaya Toure មុនពេល ដែលមិត្តរួមក្រុមខ្សែការពារ Vincent Kompany តែតបញ្ចូលទីគ្រាប់ទី៣នៅនាទីទី៥៩ ។

ការលេងដ៏សែនស៊ីចង្វាក់គ្នា និងយល់ចិត្តគ្នាពីសំណាក់កីឡាករចំណូលថ្មី Raheem Sterling មិនបានធ្វើឲ្យ Man City របូត១គ្រាប់ឡើយ និងលេងពីមុខ ទី West Brom ជាញឹកញាប់ ដោយបានដាក់ខ្សែប្រយុទ្ធលេខ១ប្រចាំក្លឹប Sergio Aguero លេងក្នុងវគ្គទី២វិញ ។

ក្រុមរងជើងឯក Premier League ឆ្នាំទៅ Man City នឹងមានជំនួបដ៏តានតឹងក្នុងទឹកដី Etihad របស់ខ្លួន ដោយត្រូវ ស្វាគមន៍ក្រុមភ្ញៀវការពារតំណែង ជើងឯក តោខៀវ Chelsea នារាត្រីថ្ងៃអាទិត្យ ទី១៦ សីហា នៅម៉ោង ២២៖០០នាទី (ម៉ោងនៅកម្ពុជា) ក្នុងសប្តាហ៍ទី២ជាបន្តទៀត ៕



Post a Comment

 
Top