GuidePedia

0
អតីត​កំពូល​អ្នក​ជា​ទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​ និង​ក្លឹប​ជើង​ឯក​ Bundesliga ក្លឹប​ Bayern Munich កីឡាករ​​ Oliver Kahn​ បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ Bayern នាំ​យក​កីឡាករ​ជម្រើស​ជាតិ​ឈីលី Arturo Vidal ​មក​រួម​ក្លឹប ​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ថា ​កីឡាករ​រូប​នេះ​ ហាក់​ដូច​ជា​មិន​សាក​សម​ទៅ​ នឹង​ទស្សនវិជ្ជា​របស់​អ្នក​ចាត់​ការ​ លោក Pep Guardiola នោះ​ទេ។


ក្លឹប​យក្ស​អាល្លឺម៉ង់​ បាន​ចុះ​កុង​ត្រា​នាំ​យក​អតីត​ខ្សែ​បម្រើ​ក្លឹប​សេះ​បង្កង់​ Juventus រូប​នេះ​មក​រួម​ក្រុម​ បន្ទាប់​ពី​លក់​ Bastian Schweinsteiger ទៅ​ឲ្យ​បិសាច​ក្រហម​ Manchester United ​ក្នុង​តម្លៃ​ជាង​​៤០លាន​ដុល្លារ។មូលហេតុ​នេះ​ធ្វើ​ឲ្យ​ Kahn គិត​ថា​Vidal មាន​ជំនាញ​ និង​គុណភាព​ដ៏​ជាក់លាក់​មួយ​តែ​ គាត់​មិន​បាន​គិត​ថា​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​ ជា​កីឡាករ​ដ៏​ត្រឹម​ត្រូវ​សម្រាប់​ការ​ដឹក​នាំ​របស់​លោក​ Guardiola​នោះ​ទេ។

កាសែត​ Kicker បាន​ដក​ស្រង់​សម្ដី​ របស់​អតីត​កំពូល​អ្នកចាំ​ទី​ជម្រើស​ជាតិ​អាល្លឺម៉ង់​នេះ​ថា​៖" Vidal ជា​កីឡាករ​ដែល​មាន​ចិត្ត​គំនិត ​ក្នុង​ការ​ប្រយុទ្ធ​ក្នុង​ទីលាន​ និង​មាន​វិសាលភាព​សម្រាប់​ក្រុម ​ប៉ុន្តែ​ រូប​គេ​ពិត​ជា​មិន​សាក​សម​ សម្រាប់​ឲ្យ​លោក​ Pep Guardiola ដឹក​នាំ​នោះ​ទេ។​ វា​ពិត​ជា​មិន​ស៊ី​គ្នា​ទៅ​នឹង​ទស្សនវិជ្ជា​ ដឹក​នាំ​របស់​​អ្នក​ចាត់​កា Pep ដែល​ធ្លាប់​ដឹក​នាំ​កីឡាករ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ក្រុម។"


Arturo Vidal បាន​ផ្ទេរ​មក​លេង​នៅ​ Bayern Munich​ ជា​ផ្លូវ​ការ ​និង​បាន​លេង​ក្នុង​ការ​ប្រកួត​ដែល​ក្លឹប​មួយ​នេះ​បាន​ចាញ់​ Wolfsburg ក្នុង​ពាន​រង្វាន់​German Supercup ​មុន​ពេល​សុត​ចូល​បាន​មួយ​គ្រាប់​ឲ្យ​ Bayern ដែល​បាន​យក​ឈ្នះ​ក្លឹប​ Nottingen ទទួល​ពាន​រង្វាន់​ DFB Pokal កាល​ពី​ចុង​សប្ដាហ៍​នេះ។

រូប​គេ​ធ្លាប់​លេង​ ដោយ​ទទួល​បាន​ជោគ​ជ័យ​ ឲ្យ​ក្លឹប​Bayer Leverkusen ដែល​លេង​នៅ​ Bundesliga នៅ​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១១មុន​ប្ដូរ​ទៅ​ Juventus ។

Post a Comment

 
Top