ក្រុមបាល់ទាត់ឈុតតូចជម្រើសជាតិយុវជនអាយុ ក្រោម១៦ឆ្នាំកម្ពុជា បានជ្រុះចេញពីពីព្រឹត្តិការណ៍ ពានរង្វាន់ AFF U-16 Youth Championsship 2015 ហើយ បន្ទាប់ពីចាញ់ U-16 របស់ក្រុមភ្ញៀវមីយ៉ាន់ម៉ា ៣-០ ម្សិលមិញនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
ក្នុងជំនួបដ៏ស្វិតស្វាញ ជាមួយនឹងឱកាសដ៏តិចតួចនេះ កម្ពុជាបានរបូត២គ្រាប់ត្រឹម៤នាទីប៉ុណ្ណោះ ពោលគឺនៅនាទីទី ១៦ និងនាទីទី២០ មុនពេលរបូតគ្រាប់ ទី៣ នៅនាទីទី៥៤ នៅពីមុខអ្នកទស្សនាប្រមាណ៤ម៉ឺននាក់ និងបន្តប្រវត្តិលេង មិនឈ្នះមីយ៉ាន់ម៉ាដដែល ក្រៅពីស្មើ១ និងចាញ់៣ដង រាប់ទាំងពេលនេះទៀតនាពេលកន្លងមក ។
៣ប្រកួតក្នុងពូល B របស់កម្ពុជា ស៊ុតចូលគេបានតែ១គ្រាប់ប៉ុណ្ណោះ ពេលឈ្នះ U-16 ហ្វីលីពីន ១-០ នៅថ្ងៃបើកឆាក មុនពេលចាញ់អូស្រា្តលី ៤-០ ស្មើសិង្ហបុរី ០-០ និងចាញ់មីយ៉ាន់ម៉ា ៣-០ ។ ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi-Final) មីយ៉ាន់ម៉ា ត្រូវប្រកួតខ្វែងពូលទល់នឹងក្រុម U-16 ឡាវ គ្រាដែល U-16 ថៃ ត្រូវជួប U-16 អូស្រា្តលី ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៧ សីហា ខាងមុខនៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាតែមួយគត់ ៕

Post a Comment