GuidePedia

0
ក្លឹបជើងឯកអង់គ្លេសតោខៀវ Chelsea បានរបូត១គ្រាប់នៅនាទីទី៣៤ ក្រោមថ្វីជើងរបស់ក្រុម Fiorentina របស់អ៊ីតាលីនៃជំនួបមិត្តភាពអន្តរជាតិនៅទឺកដី អាម៉េរិក យប់មិញនេះ ។


នេះជាការបរាជ័យលើកទី២ ជាប់ៗគ្នា ក្រោយពេលបានចាញ់ក្រុម Arsenal ក្នុងពានបើករដូវកាល FA Community Shield ដោយលទ្ធផល ១-០ កាលពីថ្ងៃ អាទិត្យសប្តាហ៍មុន ដោយពុំមាន់បង្ហាញពីទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍ណា មួយនៅឡើយទេ ក្នុងចំណោមប្រកួតមិត្តភាពមុនបើករដូវកាលឆ្នាំ២០១៥-២០១៦ ។

ក្នុងការប្រកួត៩០នាទីពេញយប់មិញនេះដែរ ក្រុមរបស់លោក Jose Mourinho ក៏បានឱកាសច្រើនណាស់ដែរ តែនៅតែធ្វើមិនបានសម្រេចសោះ ដោយទុក ឲ្យកីឡាករ Gonzalo Rodriguez ស៊ុតគ្រាប់ជ័យជំនះឲ្យ Fiorentina នៅនាទីទី ៣៤ វគ្គទី១បន្តរហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង គឺ Chelsea ០ និង Fiorentina ១ ។

នៅយប់មិញនេះដូចគ្នា ក្រុម FC Barcelona ក៏បានយកឈ្នះក្រុមអ៊ីតាលី AS Roma ៣-០ គ្រាដែល Real Madrid បានបរាជ័យក្រោមថ្មីជើងរបស់ Bayern Munich ១-០ ទៅវិញ ៕



Post a Comment

 
Top