GuidePedia

0
ក្រុមបាល់ទាត់យុវជនក្រោមអាយុ១២ឆ្នាំ (U-12) របស់ក្រុមខេត្តស្វាយរៀងទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងព្រឹត្តិ ការណ៍កីឡា Asian Youth Football Festa ឆ្នាំ២០១៥ ដែលរៀបចំនៅទីលាន Anseong Sports Complex ក្នុងទីក្រុង Anseong City ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីក្រុមកីឡាករ របស់ព្រះរាជាណាចក្រ កម្ពុជាឈ្នះ២ប្រកួត និងស្មើ២ប្រកួតរួចមក ។


តាមសម្តីលោក Hem Sorakvudh បានរាយការណ៍ពីកូរ៉េខាងត្បូងថា ក្នុងពិធីបិទជាផ្លូវការនៃយុទ្ធនាការ Asian Youth Football Festa កាលពីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៥ ក្រោមអធិបតីភាពលោក Choi Je Sung ប្រធានសហព័ន្ធកីឡាបាល់ទាត់យុវ ជនកូរ៉េ នៅពហុកីឡដ្ឋាន Ansoeng ព្រមទាំងមាន ការ អញ្ជើញ ចូលរួមពីសំណាក់អ្នកមុខអ្នកការជាច្រើនរូមទៀតរួមទាំងប្រតិភូ កីឡាទាំង១៤ប្រទេស ដែលចូលរួមក្នុង ព្រឹត្តិការណ៍នេះ ។

លោកបានបន្តថា ក្រុម U-12 ស្វាយរៀងអែហ្វស៊ី ស្ថិតក្នុងពូល B ដែលមាន៥ ក្រុម រួមមានក្រុម FC Swallow (ម៉ុងហ្គោលី), FC Sihueng City U-12 (កូរ៉េខាងត្បូង) , IDS Football Class (កូរ៉េខាងត្បូង) និងក្រុម Phoenix FC U-12 A (កូរ៉េខាងត្បូង) ។ សម្រាប់លទ្ធផលប្រកួតបើកឆាក ២លើកមកនេះក្រុម U-12 ស្វាយរៀងអែហ្វស៊ី បានប្រកួតឈ្នះក្រុម FC Swallow (ម៉ុងហ្គោលី) ដោយលទ្ធផល ១-០ ស្របពេលកីឡាករ ប្រាក់ មុន្នីសែន ជាអ្នករកគ្រាប់បាល់ឲ្យក្រុម ។

U-12 ស្វាយរៀងបន្តឈ្នះក្នុងប្រកួតទី២ ក្នុងលទ្ធផល ២-០ លើក្រុម IDS Football Class របស់ម្ចាស់ផ្ទះកូរ៉េខាងត្បូង ដែល២គ្រាប់នេះរកបានដោយកីឡាករ លីន ជេន្នី និង ប្រាក់ មុន្នីសែន ។ បន្ទាប់មកក្រុម U-12 ស្វាយរៀងអែហ្វស៊ី ស្មើក្រុម Phoenix FC U-12 A ក្នុងលទ្ធផល ០-០ និងប្រកួតចុងក្រោយក៏បានស្មើក្រុម FC Sihueng City ក្នុងលទ្ធផល ១-១ ។

លោកបានបន្ថែមទៀតថា ក្រុម U-12 ស្វាយរៀង ដឹកនាំដោយលោក សុក វាសនា រួមទាំងកីឡាករចំនួន ១២នាក់មានដូចជា លីន ជេន្នី, សារី កាហ្សៃ, ប្រាក់ មុន្នីសែន, សិន វិននីន, ខណ្ឌ ឧសភា, អុំ ឆៃយ៉ា, ឌុច ដារាំង, ស្រី ចំណាន, តូ វឌ្ឍនៈស័ក្ខភា, និត សីហា, ចន វាសនា និង កូយ សំភូមិ ៕

Post a Comment

 
Top