ក្រុម Barcelona នឹងបើកយុទ្ធនាការរបស់ពួកគេជាមួយនឹងឱកាសក្នុងការកសាងនូវការជឿជាកទៅលើការឈ្នះពានដ៏គួរឲ្យចាប់អារម្មណ៍មួយពីរដូវកាលមុននៅពេលដែលពួកគេជួបជាមួយនឹងក្រុម Sevilla ក្នុងការប្រកួតដណ្តើមពាន UEFA Super Cup ក្នុងទីក្រុង Tbilisi នៅរាត្រីនេះ។
ប៉ុន្តែ ទោះបីជាយ៉ាងណា ពួកគេនឹងត្រូវតែលេងដោយគ្មានតារាឆ្នើមម្នាក់ក្នុងចំណោមតារាឆ្នើមរបស់ពួកគេនៅតំបន់ជួរមុខ នៅពេលដែលខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar ត្រូវអវត្តមានពីរសប្តាហ៍ ក្រោយពីជួបបញ្ហាក្រឡទែន។
កីឡាករវ័យ២៣ឆ្នាំរូបនេះ ទើបតែបានវិលទៅចូលប្រកួតវិញ ក្រោយពីជួបការខកចិត្តក្នុងព្រឹត្តិការណ៍ Copa America ប៉ុន្តែ រូបគេ និងវត្តមានរបស់ Lionel Messi បានជួយឲ្យ Barcelona ជួបភាពជោគជ័យយ៉ាងអស្ចារ្យ ក្រោយពីជួបលទ្ធផលដ៏ខកចិត្តក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ខណៈកីឡាករទាំងពីរសុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៣-០ លើក្រុម Roma ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេកាលពីសប្តាហ៍មុន។
Messi នឹងមានភាពរឹងមាំគ្រប់គ្រាន់ដើម្បីចាប់ផ្តើមលេងក្នុងជម្រើសដំបូងរួមជាមួយនឹងខ្សែប្រយុទ្ធ Luis Suarez ក្រោយពីវិលពីសម្រាករយៈពេល១សប្តាហ៍ បន្ទាប់ពីជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈានទៅប្រកួត Copa America វគ្គផ្តាច់ព្រ័ត្រ។ ខ្សែប្រយុទ្ធ Pedro Rodriguez ដែលជាគោលដៅរបស់ក្លិប Manchester United ត្រូវបានរំពឹងទុកថា នឹងចូលជំនួសកន្លែងរបស់ Neymar។
ក្រោយពីបានបំពេញកាសរឈ្នះពានរង្វាន់បីក្នុងរដូវកាលតែមួយដែលរួមពាន La Liga, Copa del Rey និង Champions League កាលពីរដូវកាលមុន បច្ចុប្បន្ន ក្រុម Barcelona អាចសម្រេចបាននូវសមិទ្ធផលដូចកាលពី៦ឆ្នាំមុនដែលបានឈ្នះពានចំនួន៦តាមរយៈការបន្ថែមទាំងពាន European Super Cup និង Spanish Super Cup ទៅលើពាន Club World Cup។
Ivan Rakitic អតីតខ្សែបម្រើរបស Sevilla បានបញ្ជាក់ថា ការស្រេកឃ្លានរបស់ Barcelona សម្រាប់ការប្រជែងដណ្តើមពានបន្ថែមទៀតមិនមានការស្រាកស្រានឡើយដោយសារតែការជោគជ័យរបស់ពួកគេកាលពីរដូវកាលមុន។ ខ្សែបម្រើអន្តរជាតិក្រូអាស៊ីរូបនេះឲ្យដឹងថា៖ «វាគ្មានអ្វីល្អប្រសើរជាងការចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងការឈ្នះពានមួយឡើយ»។ ការប្រកួតនៅរាត្រីនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕

Post a Comment