GuidePedia

0
Real Madrid ​បាន​យក​ឈ្នះ​ក្រុម​ Spurs ​ដោយ​លទ្ធផល​ ២​ទល់​នឹង​០​ ខណៈ​ Bayern Munich​ លុត​ AC Milan​ ៣ទល់​នឹង០​ ​កាល​ពី​យប់​មិញ​ នា​ពហុកីឡដ្ឋាន​ Allianz Arena ​របស់​អាល្លឺម៉ង់​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ Audi Cup ២០១៥។


ពីរ​គ្រាប់​​របស់​ Real Madrid​ គឺ​រក​បាន​ដោយ​ James Rodriguez​ នៅ​នាទី​ទី​៣៦​ និង​ Gareth Bale​ ក្នុង​នាទី​ទី​៧៩។

ចំណែក​បី​គ្រាប់​របស់​ Bayern​ គឺ​រក​បាន​កីឡាករ​ Bernat​ នៅ​នាទី​ទី​២៣​, ដោយ​ Gotze ​នៅ​នាទី​ទី​៧៤​, និង​ដោយ​ Lewandowski ​នៅ​នាទី​ទី​៨៤។ Audi Cup ​ជា​ពាន​រង្វាន់​មុន​បើក​រដូវ​កាល​ប្រកួត​លីក​កំពូល​របស់​អាល្លឺម៉ង់​ Bundesliga ​ចូល​មក​ដល់​ ដោយ​មាន​បួន​ក្រុម​ចូល​រួម​ប្រកួត ក្នុង​រយៈពេល​ពីរ​ថ្ងៃ។

នៅ​រាត្រី​នេះ​ Bayern Munich ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ Real Madrid​ ដើម្បី​រក​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ Audi Cup ឆ្នាំ​២០១៥​នេះ៕


សូមទស្សនា​វីដេអូ​ខាង​ក្រោម៖



Post a Comment

 
Top