GuidePedia

0
ក្លិប​អធិរាជ​ស Real Madrid​កំពុង​ស្ថិត​នៅក្នុង​វិបត្តិ​កីឡាករ បន្ទាប់ពី​ខ្សែការពារ Pepe​បាន​រងរបួស​ម្នាក់ទៀត មុន​ពេល​ដែល​រដូវ​កាល​បាល់ទាត់ La Liga​ចាប់ផ្តើម​នៅ​ជាង​១​សប្តាហ៍​ខាងមុខនេះ។


ខ្សែការពារ​ស្ថិត​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​ម្នាក់​នេះ ត្រូវ​បាន​ដកខ្លួន​ចេញពី​ការប្រកួត Audi Cup​ចាញ់​ក្រុម​ម្ចាស់ផ្ទះ Bayern Munich​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​នៅក្នុង​ទឹកដី Allianz Arena ក្រោយ​លេង​បានតែ​១៦​នាទី​ប៉ុណ្ណោះ ហើយ​ឥឡូវ​គាត់​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ស្រពិចស្រពិល​ចំពោះ​លទ្ធភាព​នៃ​ការ​ចូល​លេង​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Sporting Gijon នៅ​ថ្ងៃទី​២៣​ខែសីហា ខាងមុខនេះ។

សេចក្តី​ថ្លែងការណ៍​មួយ​នៅ​លើ​វេបសាយ​របស់​ក្លិប Real Madrid​បានការ​ពិនិត្យ​សុខភាព​លើ​កីឡាករ​ម្នាក់​នេះ នៅ​ឯ​មន្ទីរពេទ្យ Universitario Sanitas La Moraleja បាន​បង្ហាញថា គាត់​មាន​បញ្ហា​សាច់ដុំ​នៅត្រង់​ជើង​ស្តាំ​របស់​គាត់។

សូម​បញ្ជាក់​ថា ក្រុម Real Madrid​នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម Valerenga នៅ​ការប្រកួត​លក្ខណៈ​មិត្តភាព​របស់​ពួកគេ​នៅ​ថ្ងៃអាទិត្យ​នេះ គឺ​មុន​ពេល​ធ្វើដំណើរ​ទៅ​ជួប ក្រុម​Sporting Gijon នៅ​សប្តាហ៍​បន្ទាប់ សម្រាប់​ការប្រកួត​បើកឆាក​រដូវ​កាល La Liga​របស់​ពួកគេ។

ដោយឡែក តារាបាល់ទាត់ Cristiano Ronaldo និង​កីឡាករ Karim Benzema ក៏មានរ​បូស​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Real Madrid​គឺ​លោក Rafael Benitez​កំពុង​ឈឺក្បាល​យ៉ាង​ខ្លាំង​ចំពោះ​ការរៀបចំ​ទម្រង់​លេង​របស់​ក្រុម៕

Post a Comment

 
Top