ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៦ ឆ្នាំរបស់ជម្រើសជាតិថៃ និង ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ត្រូវប្រកួតគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់បាល់ទាត់យុវជនក្រោយអាយុ១៦ឆ្នាំប្រចាំតំបន់អាស៊ាន AFF BIDC U16 Championship 2015 នៅល្ងាចថ្ងៃអាទិត្យ ទី ៩ ខែ សីហា ឆ្នាំ ២០១៥ នេះលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។
សម្រាប់ក្រុមជម្រើសជាតិថៃ មុនឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ នេះបានយកឈ្នះក្រុមខ្លាំងមិនដែលស្គាល់ជាតិចាញ់ អូស្ត្រាលី មកពីពូល B ដោយលទ្ធផល ៣ ទល់ ២ កាលពីថ្ងៃសុក្រ កន្លងទៅ។ អ្នកចាត់ការទូទៅរបស់ក្រុមគឺអ្នកនាង TANAPOHN SOMSRI ធ្លាប់លើកឡើងថា ថៃ ក៏មានចេតនាចង់ដណ្ដើមពានរង្វាន់នេះដែរ ប៉ុន្ដែអ្វីដែលសំខាន់នោះគឺអភិវឌ្ឍន៍យុវជនថ្នាល។
ចំណែកក្រុមមីយ៉ាន់ម៉ា វិញបានយកឈ្នះក្រុមខ្លាំងមិនដែលចាញ់ជម្រើសជាតិឡាវ មកពីពូល A ដោយលទ្ធផល ១ ទល់ ០ កាលពីថ្ងៃសុក្រ ដូចគ្នា។ យោងតាមលោកគ្រូបង្វឹក ERIC WILLIAMS ជនជាតិអូស្ត្រាលី ដែលកំពុងដឹកនាំក្រុមមីយ៉ាន់ម៉ា បានលើកឡើងថាក្រុមលោកទើបតែប្រមូលផ្ដុំបានមួយសប្ដាហ៍ប៉ុណ្ណោះ មុនធ្វើដំណើរមកប្រកួតនៅទីក្រុងភ្នំពេញ នេះ។ លោកគិតថាដំណើរមកកម្ពុជានេះ ជាប្រកួតកម្ដៅសាច់ដុំត្រៀមខ្លួនទៅប្រកួតក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី នៅខែកញ្ញា ខាងមុខ។
ក្រៅពីជំនួបតានតឹងនៅវគ្គផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃអាទិត្យ នេះក៏បានការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ ដែររវាងក្រុមចាញ់កាលពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡាវ និង អូស្ត្រាលី នៅវេលាម៉ោង ៣:៣០ នាទីរសៀលនៅពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញដូចគ្នា។
សម្រាប់ប្រកួតទាំង ២ គូនេះនឹងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍បាយ័នព័ត៌មានផងដែរ។ ចំណែកសំបុត្រចូលទស្សនាមានដាក់លក់ក្នុងតម្លៃ ៥០០០ រៀល និង ១០០០០ រៀលនៅខាងមុខច្រកចូលទីលានប្រកួត សម្រាប់អ្នកចង់ទៅទស្សនាផ្ទាល់។
ពាន រង្វាន់ AFF BIDC U16 Championship 2015 ចាប់រៀបចំពីថ្ងៃទី ២៧ ខែ កក្កដា ដល់ ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៥ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយចែកជា ២ ពូលក្នុងនោះពូល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និង ថៃ ហើយពូល B មាន អូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ឥឡូវនេះការប្រកួតបានធ្វើដំណើរមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ នៅថ្ងៃទី ៩ សីហា នេះ៕

Post a Comment