ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លីកអាជីពដ៏ល្បី Barclays-Premier League រដូវកាលឆ្នាំ២០១៥ -២០១៦ នឹងចាប់ផ្តើមបើកដំណើរការឡើងវិញហើយ នៅរាត្រី ថ្ងៃសៅរ៍ ទី០៨ សីហាស្អែកនេះ ដោយមានក្រុម Manchester United ប្រកួតមុនគេ ទល់នឹងក្រុមភ្ញៀវ Tottenham Hotspur ។
ការដ៏ល្បីដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនេះ ពោលគឺចាប់ពីខែសីហា រហូតដល់ខែឧសភានេះ មាន២០ក្រុមចូលរួម ប្រកួតនៅលើវាលស្មៅទាំង ពីរជើង ដូរទឹកដីគ្នា ដែលមានការស៊ុតបញ្ចូលទីរហូតដល់ទៅជាង ១០០០គ្រាប់ គ្រាដែល Chelsea ជាក្រុមការពារតំណែងជើងឯក និង Manchester City ជាជើងឯករងឆ្នាំទៅ ។
តាមរយៈសារព័ត៌មាន BBC របស់អង់គ្លេសបានឲ្យដឹងថា យុទ្ធនា ៣ក្រុមថ្មីដែលត្រូវឡើងមកលេងក្នុងក្របខណ្ឌកំពូលអង់គ្លេស Premier League មួយនេះរួម មានក្រុម AFC Bournemouth, Watford និងក្រុម Norwich City ជំនួសកៅអីក្រុម Hull City, QPR និង Burnley ដែលត្រូវបានកាត់ ចេញពីរដូវកាលមុន ។
មួយប្រកួតដំបូងនាថ្ងៃបើកឆាកសម្រាប់សប្តាហ៍ទី១ស្អែកនេះក្រុម Man Utd ត្រូវប៉ះក្រុម Spurs គឺចាប់ផ្តើមនៅម៉ោង ១៨៖៤៥ នាទីយប់ (ម៉ោងនៅកម្ពុជា) ក្នុង កីឡដ្ឋាន Old Trafford ដែលជាទីកន្លែង Man Utd បានចាញ់ក្រុមភ្ញៀវ Swansea City ២-១ ក្នុងថ្ងៃបើកឆាករដូវកាលមុនដែរ ៕

Post a Comment