GuidePedia

0
កម្ម​វិធី​ប្រកួត​ពាន​រង្វាន់​ AFF BIDC U-16 Championship 2015 ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ហើយ​​ថ្ងៃ​នេះ​ក្រុម​លេខ​១​ពូល A ឡាវ​ ប៉ះ​លេខ ​២ពូល B ​មីយ៉ាន់ម៉ា​ ខណៈ​​លេខ១ពូល B ​អូស្ត្រាលី ប៉ះ​ក្រុម​លេខ ២ពូល ​A ថៃ ដើម្បី​ប្រជែង​គ្នា​​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ BTV។


U-16 ឡាវ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ បន្ទាប់​ពី​​បាន​​ឈ្នះ​ក្រុម​ខ្លាំង​ថៃ​​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​កាល​ថ្ងៃ​បើក​ឆាក​ក្នុង​ពូល A ។ ក្នុង​វគ្គ​សន្សំ​ពិន្ទុ ​​ក្រុម​នេះ​មិន​ទាន់​មាន​ក្រុម​ណា​​​បំបាក់​ពួក​គេ​បាន​ឡើយ​​ ព្រម​ទាំង​អាច​ប្រជែង​យក​លេខ១​ក្នុង​ពូល​ A ដើម្បី​​ឡើង​មក​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ។ ​ចំណែក ​U-16 មីយ៉ាន់ម៉ា​​​បាន​ឡើង​ដល់​វគ្គ​នេះ​ដោយ​សា​រ​​យក​ឈ្នះ​កម្ពុជា ៣-០ ​​សម្រាប់​ប្រកួត​ចុងក្រោយ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល​ B ប៉ុន្តែ​មីយ៉ាន់ម៉ា​ធ្លាប់​ចាញ់​ម្តង​គឺ​ចាញ់​អូស្ត្រាលី ៤-០ ដូច​កម្ពុជា​ដែរ។

ចំពោះ​ U-16 អូស្ត្រាលី ជា​ក្រុម​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​គ្រង​ជើង​ឯក​ពាន​រង្វាន់​​​​នេះ​ ​ពី​ព្រោះ​​​​ជា​ក្រុម​ដែល​​​មាន​អំណោយ​ផល​ផ្នែក​ខាង​​​កាយ​សម្បទា​ បច្ចេកទេស​ក៏​ល្អ និង​​ល្បឿន​ក៏​លឿន ស្រប​ពេល​ខ្សែ​​ប្រយុទ្ធក៏​មុត​ស្រួច។ នៅ​​​វគ្គ​សន្សំ​ពិន្ទុ​ អូស្ត្រាលី​បាន​ទម្លាយ​សំណាញ់​ទី​គូ​ប្រកួត​ចាប់​ពី​​៤​គ្រាប់​ឡើយ​​ក្នុង​មួយ​ប្រកួត​។ សម្រាប់​ថៃ ក៏​ជា​ក្រុម​ល្អ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ​ដែរ ប៉ុន្តែ​​​ទំនង​ជា​ពិបាក​ខ្លាំង​សម្រាប់​​ជំនួប​​​​ថ្ងៃ​នេះ។ ចាំ​មើល​ថា​តើ​ល្ងាច​នេះ​ក្រុម​ណា​ខ្លះ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ?

Post a Comment

 
Top